សន្តិសុខសង្គម
ចាប់ខ្លួនក្រុមដាវសាំម៉ូរៃពីរនាក់ បន្ទាប់ពីបង្កហិង្សានៅរង្វង់មូលសម្ដេចសង្ឃជួនណាត
កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ករណីយកដាវសាំម៉ូរ៉ៃកាប់បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់។
ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០០និង៥០នាទី រំលងអាធ្រាត្រ នៅចំណុចផ្លូវលេខ៥៥កែង ផ្លូវលេខ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមាន ១- ឈ្មោះ សន ណារ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវមិនចាំលេខ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ២- ឈ្មោះ សៅ សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាំងក្រាំង ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ ចំណែកជនរងគ្រោះឈ្មោះ ពៅ ដារ៉ាវិឆ័យ ភេទប្រុស អាយុ១៧ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ២ ផ្លូវបេតុង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រងរបួសដាច់ចុងចង្អុលម្រាមដៃខាងឆ្វេងចំនួន០១ និងចំដើមទ្រូងខាងស្តាំបណ្តាលឲ្យដាច់ប្រវែង០២សង់ទីម៉ែត្រ ។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២២និង៣០នាទី នៅចំណុចរង្វង់មូលសម្តេចសង្ឃជួនណាត ផ្លូវព្រះស៊ីសុវត្ថិ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ក្រុមជនសង្ស័យមានគ្នាចំនួន០៤នាក់ ជិះម៉ូតូចំនួន០២គ្រឿង និងដាវសាំម៉ូរ៉ៃចំនួន០២ដើម ជិះម៉ូតូចេញពីដើរលេងនៅក្នុងកោះពេជ្រ ពេលមកដល់ចំណុចកើតហេតុខាងលើ ឃើញជនរងគ្រោះ និងមិត្តភ័ក្ដិចំនួន០៧នាក់ កំពុងអង្គុយលេងនៅកន្លែងកើតហេតុខាងលើ។ ពេលនោះជនសង្ស័យ និងបក្ខពួកក៏ជិះម៉ូតូចូលទៅរកក្រុមជនរងគ្រោះ ហើយឈ្មោះ សន ណារ៉ុង និងឈ្មោះ សៅ សុខហេង បានកាន់ដាវសាំម៉ូរ៉ៃម្នាក់មួយដើម ចុះពីលើម៉ូតូទៅដេញកាប់លើក្រុមជនរងគ្រោះ បណ្តាលឲ្យត្រូវជនរងគ្រោះឈ្មោះ ពៅ ដារ៉ាវិឆ័យ ដាច់ចុងចង្អុលម្រាមដៃខាងឆ្វេងចំនួន០១ និងចំដើមទ្រូងខាងស្តាំ បណ្តាលឲ្យដាច់ប្រវែង០២សង់ទីម៉ែត្រ រងរបួសធ្ងន់។
បន្ទាប់ពីធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឲ្យរងរបួសរួច ជនសង្ស័យឈ្មោះ សន ណារ៉ុង និងឈ្មោះ សៅ សុខហេង បានរត់ឡើងជិះម៉ូតូជាមួយបក្ខពួករត់គេចខ្លួនបាត់អស់ ចំណែកជនរងគ្រោះបានយកទៅមន្ទីរពេទ្យព្យាបាលរបួស។
សមត្ថកិច្ចបានដកហូតម៉ូតូម៉ាក ស៊ុយហ្ស៊ុយគីនិច មួយគ្រឿង ពណ៌ទឹកក្រូច សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខ១IQ៩៨៧២។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់