សន្តិសុខសង្គម
ឃាត់ខ្លួនយុវជនម្នាក់បន្ទាប់ពីរងការចោទប្រកាន់ពីបទរំលោភ
កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា ខេត្តកោះកុង បានឃាត់ខ្លួនយុវជនម្នាក់ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីឈ្មោះ ឈួន គឹមឆាន ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ករណីរំលោភសេពសន្ថវៈ ។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០២១ នៅវេលាម៉ោង៨និង៣០នាទីព្រឹក នៅចំណុច ផ្ទះជួល នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ រ៉ូញ តុលា (ហៅទ្បា) ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ផ្ទះជួល នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
បន្ទាប់ពីឃាត់ខ្លួនយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុក ជនសង្ស័យមានឆ្លើយសារភាពថា ខ្លួនបានរំលោភលើក្មេងស្រីរងគ្រោះចំនួន២លើក ដោយលើកទី១នៅចំណុចភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងលើកទី២ នៅចំណុចបន្ទប់ជួល ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ត កោះកុង ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជនដើម្បីចាត់ការបន្ត៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល