សន្តិសុខសង្គម
អាជីវករមួយចំនួន នៅតែបន្តលក់លើទ្រូងផ្លូវ ខាងលិចផ្សារណាត់ ក្រុងបាត់ដំបង ដដែល
បើទោះបីជាកន្លងមក មានការខិតខំប្រឹងប្រែង ពីសំណាក់អាជ្ញាធរខេត្ត-ក្រុង ក៏ដូចជាសមត្ថកិច្ច ក្នុងការជូនដំណឹង និងចុះរុះរើយ៉ាងណាក៏ដោយ ក៏អាជីវករមួយចំនួន នៅតែបន្តលក់លើទ្រូងផ្លូវ ខាងលិចផ្សារណាត់ នាក្រុងបាត់ដំបង ដដែល។
កន្លងមកគេសង្កេតឃើញលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងចុះវាស់វែង និងបាញ់ថ្នាំកំណត់ទីតាំងឲ្យអាជីវករ លក់ត្រឹមតែលើចិញ្ចើមផ្លូវប៉ុណ្ណោះ ដោយមិនអនុញ្ញាតឲ្យលក់នៅលើទ្រូងផ្លូវឡើយ។ បញ្ហានេះ សមត្ថកិច្ចក៏ធ្លាប់បានចុះប្រមូលយកនូវ គ្រែ តុ ឬឆ័ត្រ ដែលក្រុមអាជីវករទុកចោលពាសវាលពាសកាល គ្មានសណ្តាប់ធ្នាប់ នៅតាមទីសាធារណ:ផងដែរ ដើម្បីឲ្យពួកគាត់បញ្ឈប់ការលក់ លើទ្រូងផ្លូវតទៅទៀត។
លោកអភិបាលក្រុងបាត់ដំបង ផេង សិទ្ធី បានបញ្ជាក់ថា កន្លងមកលោក និងក្រុមការងារទាំងអស់ បានព្យាយាមយ៉ាងខ្លាំង ក្នុងការរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារណាត់ និងកន្លែងផ្សេងៗ។ ប៉ុន្តែក្រុមអាជីវករមួយចំនួន មិនព្រមអនុវត្តតាមការណែនាំទាល់តែសោះ ព្រោះក្រោយការរៀបចំបានយ៉ាងស្អាតប្រហែល ២ ទី៣ ថ្ងៃប៉ុណ្ណោះ គឺពួកគាត់បានរំកិលចូលទៅលើទ្រូងផ្លូវវិញដដែល ព្រោះទីតាំងខាងលិចផ្សារណាត់នេះ គឺមានការលូតទៅលើផ្លូវប្រសព្វ សឹងពាក់កណ្តាលទៅហើយ ដែលធ្វើឲ្យមានការកកស្ទះចរាចរណ៍ ស្ទើររាល់ថ្ងៃ។
ទោះបីជាមានការរិះគន់ ពីសំណាក់ប្រភពនានាមកលើអាជ្ញាធរ យ៉ាងណាក៏ដោយ ក៏លោកនឹងព្យាយាមធ្វើការរឿងនេះបន្តទៀត ដើម្បីឲ្យក្រុងបាត់ដំបង មានសោភ័ណ្ឌភាព៕
អត្ថបទ៖ សោ និយមរ័ត្ន




-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា