សន្តិសុខសង្គម
លំអិតបន្ថែម៖ បន្ទាប់ពីសម្លាប់ ជនដៃដល់យកទូរស័ព្ទជនរងគ្រោះមកលក់នៅភ្នំពេញ ទើបត្រឡប់ទៅវិញ
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់ដែលរំលោភរួចសម្លាប់សិស្សសាលាវ័យ១៦ឆ្នាំរៀនថ្នាក់ទី១២នោះ គឺបន្ទាប់ពីធ្វើសកម្មភាពរួច ជនដៃដល់បានយកទូរស័ព្ទរបស់ជនរងគ្រោះយកំមកលក់នៅភ្នំពេញ ហើយទើបត្រឡប់ទៅវិញ។
ក្នុងរបាយការណ៍បានបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨និង៤០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលចំការអណ្តូង បានទទួលព័ត៌មានពីឈ្មោះ អាន សុខលីន ភេទស្រី អាយុ១៨ឆ្នាំ បានមករាយការណ៍ប្រាប់សមត្ថកិច្ចថា បានបាត់មិត្តភ័ក្ដិម្នាក់(ជនរងគ្រោះ) ឈ្មោះ ឌីម អេងជូ ភេទស្រី អាយុ១៨ឆ្នាំ ដែលចេញពីរៀនគួរជាមួយគ្នា ហើយត្រូវបានប្រទះឃើញដេកស្លាប់ នៅកន្លែងកើតហេតុ នៅចំណុចចម្ការពោតខាងកើត ចម្ងាយប្រហែល១៥០០ម៉ែត្រពី ភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។

បន្ទាប់ពីចុះពិនិត្យលើសពជនរងគ្រោះ និងទីតាំងកើតហេតុ សមត្ថកិច្ចបានរកឃើញស្បែកជើងបុរសចំនួន០១គូ នៅក្រោមសព នៅចម្ងាយប្រហែល៥ម៉ែត្រ ពីសព មានម៉ូតូ០២គ្រឿង ម៉ាកហុងដាសេ១២៥ សេរី២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ 1SC-2474 ជារបស់ជនរងគ្រោះ និងមួយគ្រឿងទៀត ម៉ាកហុងដាសេ១២៥ ឡើងតែម២០១៥ ពាក់ស្លាកលេខ ភ្នំពេញ1K-0961 ដែលសង្ស័យជាម៉ូតូរបស់ជនល្មើស ។

ផ្អែកតាមការស្រាវជ្រាវសមត្ថកិច្ចជំនាញ បានកំណត់ជនសង្ស័យមានឈ្មោះ ម៉ាប់ កំសត់ ហៅអាលាន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា បានធ្វើសកម្មភាព ខណៈពេលដែលជនរងគ្រោះកំពុងធ្វើដំណើរពីសាលារៀនត្រឡប់មកផ្ទះវិញ ដល់ចំណុចកើតហេតុនៅព្រៃចម្ការពោត ។
សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៤និង១៥នាទីរសៀល នៅចំណុចក្នុងព្រៃចម្ការក្រោយវត្ត មណ្ឌលវិប្បសនា ភូមិប៉ាង ឃុំជនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ។

តាមចម្លើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភ និងសម្លាប់ ហើយយកទូរស័ព្ទជនរងគ្រោះទៅលក់នៅភ្នំពេញ បានតម្លៃ២០ម៉ឺនរៀល (ម្ភៃម៉ឺនរៀល) រួចយកទៅទិញខោអាវហើយជិះឡានត្រឡប់មកស្រុកវិញ។ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនជនសង្ស័យទៅតុលាការ៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ