សន្តិសុខសង្គម
អាជីវករជិត១០០នាក់ផ្ទុះការតវ៉ានៅមុខសាលាខេត្តសុំឲ្យអភិបាលខេត្តថ្មីជួយឲ្យពួកគាត់បន្តលក់ដូរកន្លែងដដែលវិញ
បាត់ដំបង ៖ អាជីវករផ្សារបឹងឈូកជិត១០០នាក់បានផ្ទុះការតវ៉ាហើយបានប្រមូលផ្តុំគ្នានៅមុខសាលាខេត្តសុំកិច្ចអន្តរាគមន៍ ខណៈអភិបាលខេត្តចាស់ផ្លាស់ទីតាំងលក់ដូររបស់ពួកគាត់ហើយពួកគាត់សុំបន្តនៅលក់កន្លែងដដែលមិនប្តូរទីតាំងថ្មីនោះទេ។

លោកអ៊ឹម សុវុទ្ធី ជាអាជីវករលក់បបរគុយទាវនិងអាជីវករទាំងអស់បានលើកឡើងប្រហាក់ប្រហែលគ្នាថា ការប្រមូលផ្តុំរបស់ពួកគាត់ជាក្រុមអាជីវករនាពេលនេះបានចាប់ផ្តើមនៅរសៀលថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២១ ក្នុងគោលបំណងស្នើឲ្យលោកសុខ លូ អភិបាលខេត្តបាត់ដំបងទើបទទួលដំណែងថ្មី ជួយអន្តរាគមន៍ដល់ពួកគាត់ ដើម្បីបានលក់ដូរម្ហូបអាហារបន្លែផ្លែឈើត្រីសាច់នៅជុំវិញបរិវេណផ្សារបឹងឈូកដដែល ដោយមិនប្តូរទៅទីតាំងថ្មីនៅជាប់ចំណតរថយន្តបឹងឈូកក្នុងចម្ងាយ២០០ទៅ៣០០ម៉ែត្រពីគ្នានោះទេ។

អាជីវករបន្តថា ពួកគាត់បានលក់ដូរនៅលើទីតាំងចាស់ជុំវិញបរិវេណផ្សារជាយូរឆ្នាំមកហើយ មានអាជីវករសរុបប្រមាណជាង៦០០នាក់មានកន្លែងលក់ដូរទំហំធំសមរម្យ ខ្លះជាងមួយម៉ែត្រនិងខ្លះទៀតជាងពីរម៉ែត្រ ហើយលក់ដាច់ជាហូរហែអាចរកកម្រៃចិញ្ចឹមគ្រួសារបានល្អប្រសើរ។ ខណៈម្ចាស់ក្រុមហ៊ុនផ្សារតម្រូវឲ្យបងប្អូនអ្នកលក់ទាំងអស់ទៅលក់នៅកន្លែងកំណត់ថ្មីវិញចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ខាងមុខនេះតទៅយកលេសថារៀបចំសណ្តាប់ធ្នាប់។

ពួកគាត់បន្តថា ចំពោះទីតាំងថ្មីគេកំណត់បែងចែកជា៣ទីតាំងឲ្យអាជីវករលក់ដូររីឯកន្លែងលក់វិញតូចចង្អៀតរកតែដាក់តាំងបន្លែផ្លែឈើត្រីសាច់មិនសមល្មមផងជាងនេះទៅទៀត ពួកគាត់ថា កន្លែងដែលបានផ្លាស់ប្តូរថ្មីនេះលក់ក៏មិនសូវដាច់នោះទេ លក់បានលុយត្រឹមតែ១ម៉ឺនរៀលទៅ២ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយព្រឹកធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងការគ្រប់គ្រងក្នុងបន្ទុកគ្រួសាររបស់ពួកគាត់ដែលប្រហាក់ប្រហែលអាជ្ញាធរបានកាត់បន្ថយសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់អញ្ចឹងដែរ។

ជាលទ្ធផលលើបញ្ហាខាងលើនេះ ត្រូវបានអភិបាលរងខេត្តម្នាក់ទទួលបន្ទុកបានឲ្យមន្ត្រីរដ្ឋបាលខេត្តចេញមកឲ្យតំណាងអាជីវករចំនួន០៥នាក់ ដើម្បីឡើងជួប ប៉ុន្តែក្រុមអាជីវករមិនព្រមឡើងទៅជួបឡើយព្រោះចង់ជួបជាមួយលោក អភិបាលខេត្តផ្ទាល់មាត់។ ស្របពេលដែលអភិបាលខេត្តថាជាប់រវល់ការងារពួកគាត់ក៏សុខចិត្តរំសាយគ្នាសិនរង់ចាំជួបផ្ទាល់ជាមួយលោកអភិបាលថ្មីម្តងទៀតឲ្យខាងតែបាន៕
ដោយ ៖ សៅ សារិទ្ធ




-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ