សន្តិសុខសង្គម
ជនកាប់និស្សិតស្លាប់នៅសង្កាត់ជ្រោយចង្វា ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន
ភ្នំពេញ៖ ករណីឃាតកម្មគិតទុកជាមុន (កាប់នឹងកាំបិតផ្គាក់បណ្ដាលឱ្យនិស្សិតម្នាក់ស្លាប់) កាលពីវេលាម៉ោង ២ នាទីអធ្រាត្រ ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅចំណុចមុខច្រកចូលផ្សារដើមស្រល់ ផ្លូវទន្លេសាប ភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ឥឡូវប៉េអិមក្រុង និងខណ្ឌជ្រោយចង្វា សហការស្រាវជ្រាវមុខសញ្ញាច្បាស់លាស់រហូតប្រើជំនាញឱ្យចូលខ្លួនសារភាពហើយ។
ហេតុការណ៍នាំចូលខ្លួនជនសង្ស័យនៅវេលាម៉ោង ១៣ និង ៤០ នាទីរសៀល ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានប៉េអិមខណ្ឌជ្រោយចង្វា ហើយក៏បញ្ជូនទៅអាវុធហត្ថរាជធានីភ្នំពេញ។
ជនសង្ស័យ ឈ្មោះ សៀង ឆរ័ត្ន (ហៅធំ ) ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរជាងសំណង់ ទីលំនៅភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ រីឯជនរងគ្រោះសព ឈ្មោះ សុិន ខុន ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរនិស្សិត និងជាកម្លាំងភ្នាក់ងារចារកម្ម ស្នាក់នៅក្នុងវត្តចាស់ ផ្លូវទន្លេសាប ភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

នៅពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម៉ូតូ ០១ គ្រឿង ម៉ាកស្តេប ពណ៌សលាយខ្មៅ ស្លាកលេខកណ្ដាល-1F-1177 កាំបិតផ្គាក ០១ ដើម មុខដែក ដងដែកលាយជ័រ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បញ្ចូលទៅអាវុធហត្ថរាជធានីភ្នំពេញចាត់ការតាមនីតិវិធីបន្ត។
គួររំលឹកថា និស្សិតម្នាក់ត្រូវបានជនមិនស្គាល់មុខស្ទាក់កាប់បណ្តាលឱ្យស្លាប់នៅនឹងកន្លែង ក្នុងថ្លុកឈាម ខណៈពេលធ្វើដំណើរមកពីផឹកនៅកន្លែងស្នាក់នៅដោយមិនដឹងថាមានគំនុំអ្វី។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ ២ រំលងអធ្រាត្រចូលថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្លូវចូលផ្សារដើមស្រល់ ស្ថិតនៅភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
តាមអ្នកនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបាននាំគ្នាអង្គុយផឹកនៅសួនច្បារមាត់ទន្លេសាប។ លុះយប់ជ្រៅក៏បានធ្វើដំណើរត្រឡប់ទៅវត្ត ដែលជាកន្លែងស្នាក់នៅ ស្រាប់តែមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពស្ទាក់ផ្លូវលួចកាប់ជនរងគ្រោះនឹងកាំបិតផ្គាក់ចំជើងខាងស្ដាំ បណ្ដាលឱ្យរងរបួសធ្ងន់រយះ ជិតដាច់ភ្លៅ។ ដោយសារតែរបួសធ្ងន់ពេកក៏បានដាច់ខ្យល់ស្លាប់នៅកន្លែងកើតហេតុ រួចហើយជនដៃដល់ក៏បានគេចខ្លួនបាត់ដោយយកកាំបិតទៅបោះចោលនៅក្បែរចេតិយក្នុងវត្តចាស់៕
ដោយ ៖ ឌីរៀ


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ