Connect with us

សន្តិសុខសង្គម

យុវជនម្នាក់ ចាប់រំលោភស្ត្រីវ័យ​៣០ឆ្នាំ ខណៈឃើញប្ដីស្រវឹងដេកលក់

បានផុស

នៅ

យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ ធ្វើការឃាត់ខ្លួនបន្ទាប់ពីប៉ុនប៉ង​រំលោភលើស្ត្រីវ័យ៣០ឆ្នាំ តែមិនបានសម្រេច ខណៈប្ដីនារីរងគ្រោះស្រវឹងស្រាដេកលក់។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ភូមិ​វាល​ណូង ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ សេម រី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជន​ជាតិ​ខ្មែរ​ មុខរបរ​កសិករ រស់នៅ​ភូមិ ​ឃុំ​ ស្រុក​ខាងលើ បានធ្វើសកម្មភាព​ប៉ុនប៉ងចាប់រំលោភ​ទៅលើ​ឈ្មោះ រ.​ស ភេទ​ស្រី អាយុ​៣០​ឆ្នាំ កាលពីវេលាម៉ោង​២១​និង​១០​នាទី ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២១ ដោយជន​សង្ស័យចាប់ផ្ដួល​ជន​រងគ្រោះ​ទៅលើ​ភ្លឺស្រែ​ពេលដែល​ប្ដី​គេ​ស្រវឹង​ដេកលក់។ តែជនរងគ្រោះបានរើបំរះ​រួច​រត់ស្រែកហៅ​ឲ្យ​គេ​ជួយ​ និង​ប្រាប់​ម្ដាយ​របស់ខ្លួន​។ ក្រោយពី​ត្រូវបានគេ​ស្ដីបន្ទោស ជនសង្ស័យ​ឈ្មោះ សេម រី បាន​រត់​ទៅយក​ដាវ​ពី​ផ្ទះ​មកគំរាម​កំហែង​គេ​ថែមទៀត​។​

បន្ទប់ពី​ទទួលបាន​បណ្ដឹង កម្លាំង​ជំនាញ​បាន​ចុះ​ដល់​កន្លែងកើតហេតុ និង​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​អធិការនគរបាល​ស្រុក​កំពង់ត្រឡាច​ សាកសួរ និង​កសាង​សំណុំរឿងបញ្ជូន​ទៅកាន់​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម