សន្តិសុខសង្គម
អាជ្ញាធរផ្អាកការសាងសង់ សំណង់មួយកន្លែង នៅក្រុងប៉ោយប៉ែត ដោយសារពុំមានច្បាប់ត្រឹមត្រូវ
គណៈកម្មការចម្រុះខេត្តបន្ទាយមានជ័យ និងក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ បានកោះហៅម្ចាស់សំណង់របស់ឈ្មោះ ម៉ែន ណារិន ដើម្បីឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការសាងសង់ជាបន្ទាន់ ដោយត្រូវរង់ចាំរត់ច្បាប់រួចរាល់សិន ទើបអនុញ្ញាតឲ្យសាងសង់បន្ត។
សូមជម្រាបថា សំណង់របស់ឈ្មោះ ម៉ែន ណារិន ខាងលើនេះ គឺសាងសង់ពុំមានការអនុញ្ញាតច្បាប់ត្រឹមត្រូវទេ ហើយខុសបច្ចេកទេសលើការសាងសង់ ហើយសំណង់នេះ គឺស្ថិតនៅក្នុងភូមិបាលិលេយ្យ ១ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមការលើកឡើង របស់លោកស្រី ម៉ែន ណារិន បានប្រាប់គណៈកម្មការវិញថា ខ្លួនបានឲ្យមេការរត់ច្បាប់រួមទាំងឲ្យវិស្វករមកត្រួតពិនិត្យ ដើម្បីសាងសង់សំណង់ដែលមានកម្ពស់ ១០ជាន់ ហើយលោកស្រីពុំបានធ្វើអគារកម្ពស់ ១០ ជាន់ទេ គឺធ្វើត្រឹមតែ ៨ជាន់ប៉ុណ្ណោះ ដោយសារខ្វះលុយ។
លោកស្រី បានបន្តទៀតថា ឯកសារពាក់ព័ន្ធនឹងអគាររបស់លោកស្រី គឺនៅលើមេការ និងវិស្វករជាអ្នកគ្រប់គ្រង។ ចំពោះឯកសារច្បាប់សាងសង់យ៉ាងណានោះ គឺលោកស្រីពុំបានដឹងទេនៅលើវិស្វករ និងមេការជាអ្នកទទួលខុសត្រូវ។ ប៉ុន្តែបើមន្ត្រីជំនាញរកឃើញថា សំណង់របស់លោកស្រី ពុំមានឯកសារគត្តិយុត្តត្រឹមត្រូវនោះ លោកស្រីយល់ព្រមអនុវត្តទៅតាមផ្លូវច្បាប់ និងតាមការណែនាំដល់មន្ត្រីជំនាញតែម្តង។
មេភូមិបាលិលេយ្យ ១ បានអះអាងថា សំណង់របស់លោកស្រី គឺសាងសង់ជាងមួយឆ្នាំហើយ ដោយពុំមានច្បាប់គ្រប់គ្រាន់ឡើយ បើទោះបីជាអាជ្ញាធរ បានណែនាំយ៉ាងណាក៏ដោយ ក៏ម្ចាស់សំណង់ខាងលើមិនស្ដាប់ដែរ៕
អត្ថបទ៖ ពៅរិ





-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យដោះស្រាយបញ្ហាពន្ធអាមេរិកថ្មី ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»