Connect with us

សន្តិសុខសង្គម

​សមត្ថកិច្ច​ឃាត់​ខ្លួន​ជនជាតិ​ចិនប្រុស​ស្រី​ជាង១០នាក់ ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ជំរិត​

បានផុស

នៅ

​ភ្នំពេញ​៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌ​ទួលគោក ធ្វើការ​ឡោម​ព័ន្ធ​ទីតាំង​អគារ​ខុន​ដូ ​មួយ​កន្លែង​ឃាត់ខ្លួន​ជនជាតិ​ចិន​ប្រុស​ស្រី​ជាង​១០​នាក់​។ ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង ៤​និង​៤០​នាទី​ល្ងាច ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​២៦១ ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា កម្លាំង​សមត្ថកិច្ច​ខណ្ឌទួលគោក​ សហការ​នឹង​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ចុះ​ឡោមព័ទ្ធ​និង​ឃាត់ខ្លួន ជនជាតិ​ចិន​ប្រុស​ស្រី​ជាង​១០​នាក់ ព័ន្ធ​ករណី ចាប់ជំរិត​។​

​ក្រោយ​ប្រតិបត្តិការ​កម្លាំង​សមត្ថកិច្ច​បាន​នាំខ្លួន​ជនជាតិ​ចិន​ទាំង​ជាង​១០​នាក់​ទៅកាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដើម្បី​បន្ត​នីតិវិធី​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

ក្រសួងព័ត៌មាន ៖ មន្ទីរ​ព័ត៌មានជា​សេនាធិការរបស់រដ្ឋបាលរាជធានីខេត្ត​ត្រូវ​ខិតខំ​បន្តផលិតនិងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើននិងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចរំដោះមនុស្ស១៤នាក់ និងឃាត់ខ្លួន១២នាក់ ក្នុងកាស៊ីណូនៅស្វាយរៀង ក្រោយមានការបង្ហោះវីដេអូហិង្សាលើបណ្ដាញសង្គម

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរខណ្ឌឬស្សីកែវបន្តចុះយុទ្ធនាការ បាញ់ថ្នាំមូសនៅតាមដងប្រឡាយក្នុងមូលដ្ឋាន

ព័ត៌មានជាតិ៤ ម៉ោង មុន

មូលដ្ឋានសុខាភិបាល និងសហជីព​ថា ការ​ពង្រឹង​តួនាទី​ភារកិច្ច​របស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ជា​ការ​បង្ហាញតម្លាភាព និង​ប្រសិទ្ធភាពក្នុងការផ្តល់សេវាថែទាំសុខភាព

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាពលរដ្ឋស្ងប់ស្ងែងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជួយដោះស្រាយបញ្ហាជូនពួកគាត់ដល់មូលដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម