សន្តិសុខសង្គម
បញ្ឈប់ការបិទស្ទីគ័រ ប្រើពាក្យពេចន៍ មិនសមរម្យនៅលេីរថយន្ត
ដើម្បីរក្សាបាននូវសោភ័ណ្ឌភាព របៀបរាបរយសាធារណៈ អគ្គស្នងការនគរបាលជាតិ ក៏ដូចជានាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ណែនាំអ្នកបើកបររថយន្តទាំងអស់បញ្ឈប់ការបិទស្ទីគ័រ ឬ ពាក្យពេចន៍មិនសមរម្យនៅលេីរថយន្តបន្តទៀត។

លោកឧត្តមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈបានឲ្យដឹងថា ក្រុមល្បាតចល័តនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ មួយរយះពេលនេះបានធ្វើការឃាត់រថយន្តដែលបិទស្ទីគ័រ ឬពាក្យពេជន៍មិនសមរម្យដែលបិទនៅលើរថយន្ត ដោយណែនាំឲ្យអ្នកបើកបរបកចេញ និងធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តិ ព្រោះនាំអោយប៉ះពាល់ជាអវិជ្ជមានដល់សីលធម៌សង្គម និងអាចធ្វើអោយមានហានិភ័យគ្រោះថ្នាក់ចរាចរណ៍ ករណីបិទស្ទីគ័របែបនេះលើកញ្ចក់រថយន្ត។
លោកបន្តថា ក្រុមល្បាតចល័តនាយកដ្ឋាននឹងនៅតែបន្តអនុវត្ត ដើម្បីចូលរួមលើកកម្ពស់សីលធម៌សង្គម និងទប់ស្កាត់ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ និងដើម្បីថែរក្សាសោភ័ណ្ឌភាព របៀបរាបរយសាធារណៈជូនមហាជនទូទៅ។
ជាមួយគ្នានេះលោកឧត្តមសេនីយ៍ត្រី ថី វិសាល បញ្ជាក់អោយដឹងថា មួយរយះកាលកន្លងទៅនេះ ក្រុមល្បាតចល័តនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈគ្រាន់តែអប់រំប៉ុណ្ណោះ គឺមិនមានការផាកពិន័យឡើយ។
ក្នុងនាមអគ្គស្នងការដ្ឋាននគរបាលជាតិ លោកអំពាវនាវដល់បងប្អូនម្ចាស់យាន ឬ អ្នកបើកបរគ្រប់រូប ចូលរួមទាំងអស់គ្នាដើម្បីលើកកម្ពស់កិត្យានុភាពជាតិ និងចូលរួមគោរពច្បាប់ស្តីពីច្បាប់ចរាចរផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ រ៉ាវុទ្ធ

-
សន្តិសុខសង្គម១៣ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល