សន្តិសុខសង្គម
កម្មករសំណង់ម្នាក់ តខ្សែភ្លើងដាក់អំពូលមិនប្រយ័ត្នឆ្លងចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម
ភ្នំពេញ ៖ ក្មេងប្រុសកម្មករសំណង់ម្នាក់ ទើបតែមកធ្វើការបាន៣ថ្ងៃស្រាប់តែរាយខ្សែភ្លើងតដាក់អំពូលមិនប្រយ័ត្នក៏ត្រូវឆក់ស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចរបងដីឡូត៍មួយកន្លែង ក្រោយវត្តអង្គតាមិញ ផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះរតនា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរកម្មករសំណង់។ មានស្រុកកំណើតនៅខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅទីតាំងខាងលើ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះទើបតែមកធ្វើការជាមួយបងប្រុសរយៈពេល៣ថ្ងៃប៉ុណ្ណោះ ហើយកាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ជនរងគ្រោះត្រូវបានជនសង្ស័យលួចទូរសព្ទអស់មួយគ្រឿងខណៈកំពុងដេកលង់លក់។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះបានដើរចូលទៅក្នុងរោងដើម្បីដោះអំពូលមកដាក់បំភ្លឺនៅខាងក្រៅវិញស្រាប់តែឆក់ខ្សែភ្លើងដួលធ្លាក់នៅក្នុងទឹកពេលនោះរូបគាត់ក៏បានរត់ទៅដោះព្រីភ្លើងចេញរួចក៏រត់មកជួយជនរងគ្រោះយកទៅកប់ដីខ្សាច់ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

បន្ទាប់មកក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង។ តាមការពិនិត្យនឹងកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនរងគ្រោះពិតជាបានស្លាប់ដោយខ្សែភ្លើងឆក់ពិតប្រាកដមែន។ បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៦ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី