សន្តិសុខសង្គម
រថយន្ត២គ្រឿងបុកគ្នា រងការខូចខាតយ៉ាងដំណំ នៅលើផ្លូវជាតិលេខ6A
គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តសុំាយ៉ុងដឹកបន្លែមួយគ្រឿង បានបើកលឿន ជ្រុលទៅបុកពីក្រោយរថយន្ត Range Rover មួយគ្រឿង រួចរេចង្កូតជ្រុលបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលរថយន្តត្រូវរងការខូចខាតបន្តដំណើរទៅមុខលែងរួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង នៅតាមបណ្តោយផ្លូវជាតិលេខ6A ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២២ និង២០នាទីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ។
រថយន្តបង្កម៉ាក សុំាយ៉ុងដឹកស្តុកពេញទៅដោយបន្លែគ្រប់មុខ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ភ្នំពេញ 2AY-2804 ។ ចំណែករថយន្តមួយគ្រឿងទៀត ម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BL-6780 ។
យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនកើតហេតុ គេសង្កេតឃើញរថយន្ត Range Rover បានឈប់រថយន្តនៅលើដងផ្លូវ ចំណុចកើតហេតុ ដោយឈប់និយាយទូរស័ព្ទ ស្រាប់តែពេលនោះ រថយន្តបង្ក ដែលបើកបរធ្វើដំណើរស្របទិសគ្នា ក្នុងទិសដៅពីជើងទៅត្បូង និងក្នុងល្បឿនយ៉ាងលឿន បានបើកជ្រុលបុកពីក្រោយគូទរថយន្ត Range Rover ពេញទំហឹង បណ្តាលអោយរថយន្ត Range Rover ត្រូវខ្ទាតប្រមាណ៥០ម៉ែត្រពីកន្លែងឈប់ចត ហើយភាគីខាងរថយន្តបង្ក ក៏បានរេចង្កូតបុកឡើងលើសួនច្បារពុះចែកទ្រូវផ្លូវ បណ្តាលអោយរថយន្តត្រូវរងការខូចខាតយ៉ាងដំណំ មិនអាចបន្តដំណើរទៅមុខទៀតបាន ។
បន្ទាប់ពីបង្កហេតុ ប្តីប្រពន្ធ២នាក់ ដែលធ្វើដំណើរនៅក្នុងរថយន្តបង្ក បានគៀបជាប់ជើង នៅក្នុងកាប៊ិនមុខ ក៏ត្រូវបានបងប្អូនពលរដ្ឋក្បែរតំបន់នោះ ក៏ដូចជាអ្នកឃើញហេតុការណ៍ បានជួយនាំគ្នាទាយចេញពីក្នុងរថយន្តមកក្រៅ នឹងបានជួយទំនាក់ទំនងទៅកាន់រថយន្តសាម៉ុយអោយទៅទទួលយកទៅសង្គ្រោះផងដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនគរបាលជំនាញ ចុះអន្តរាគមន៍វាស់វែង ស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ ។ ដោយឡែក ចំពោះទំនិញបន្លែជាច្រើន នៅក្នុងរថយន្តបង្ក សមត្ថកិច្ចទុកលទ្ធភាពអោយបងប្អូនសាច់ញាតិរបស់ម្ចាស់រថយន្ត យករថយន្តថ្មី មកលើកយកបន្លែទាំងអស់ចេញ ដើម្បីអាចយកទៅលក់ដូរបន្តទៀតបាន ផងដែរ ៕
អត្ថបទ៖ លីហេង
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត