សន្តិសុខសង្គម
កម្លាំងជំនាញកំពុងសិក្សាលើទិដ្ឋភាពច្បាប់ ចំពោះករណីបុរសម្នាក់ស្រែកគំរាមដកស័ក្ដិ និងរកវាយទៅលើនគរបាល
សមត្ថកិច្ចជំនាញ កំពុងសិក្សាលើទិដ្ឋភាពច្បាប់ ចំពោះករណីបុរសម្នាក់ស្រែកគំរាមដកស័ក្ដិ និងរកវាយទៅលើនគរបាល កំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ បន្ទាប់ពីជិះម៉ូតូមិនមានពាក់មួកសុវត្តិភាព និងជិះបញ្ច្រាសទិសដៅចរាចរណ៍។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកានេះថា លោកមានការសោកស្ដាយ ដែលបន្ទាប់ពីកើតហេតុភ្លាមៗ បុរសរូបនោះ បានចេញ ពីកន្លែងកើតហេតុ ដោយមិនមានការឃាត់ខ្លួន ដើម្បីសួរនាំឡើយ។ លោកថា តាមគោលការណ៍ ដែលត្រូវអនុវត្ត គឺមិនត្រូវអនុញ្ញាតឲ្យបុរសរូបនោះ ចេញកន្លែងកើតនោះទេ ពោលគឺសមត្ថកិច្ចអាចឃាត់ខ្លួនយក ដើម្បីយកមកអនុវត្តតាមនីតិវិធីបន្ត។
ទោះជាយ៉ាងណាក៏ដោយលោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចជំនាញ កំពុងស្វែងរកបុរសរូបនោះ ដើម្បីយកមកអនុវត្តតាមនីតិវីធីបន្ត។ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា «យើងកំពុងសិក្សាលើចំណុចច្បាប់ដែរ ថាតើនៅលើបទល្មើសអ្វីខ្លះ ដែលយើងអាចចោទប្រកាន់បាន ទាក់ទងនឹងការជេរប្រមាថគំរាមកំហែង មកលើមន្ត្រីរាជការសាធារណៈ ឬក៏ការគេចវេសពីគោលដៅអនុវត្តច្បាប់ ឬក៏អ្វីផ្សេងទៀត យើងនឹងសិក្សាបន្ថែមពីបញ្ហាហ្នឹង»។
លោកវរសេនីយ៍ឯក សាន សុខសីហា បានគូសបញ្ជាក់បន្ថែមថា កម្លាំងសមត្ថកិច្ចជំនាញ កំណត់បានគោលដៅរបស់បុរសរូបនោះស្នាក់នៅហើយ និងថា ត្រូវតែនាំខ្លួនមកសួរនាំឲ្យបាន។ គួររំលឹកថា បុរសម្នាក់បានស្រែកគំរាមដកស័ក្ដិ និងរកវាយទៅលើនគរបាលចរាចរណ៍ ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ បន្ទាប់ពីជិះម៉ូតូមិនមានពាក់មួកសុវត្តិភាព និងជិះបញ្ច្រាសទិសដៅចរាចរណ៍។
ហេតុការណ៍ បានកើតឡើងកាលពីវេលាម៉ោង ១ និង៤០នាទីរសៀល ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមប្រភព បានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងការិយាល័យ នគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តច្បាប់ចរាចរណ៍ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ដូចសព្វរាល់ដងតាមការណែនាំ របស់ស្នងការនគរបាលរាជធានីភ្នំពេញ។
ខណ:កំពុងតែអនុវត្តស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូស្មាសរីវ៉ូ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1-BG 5792 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បម្រុងនិងបត់ឆ្វេង ពេលឃើញកម្លាំងសមត្ថកិច្ច ស្រាប់តែបុរសរូបនោះ បានបត់ត្រលប់ក្រោយ និងជិះបញ្ច្រាសទិសបណ្តាលដួលម៉ូតូ តែមិនបណ្តាលឲ្យរងរបួសនោះទេ។ ពេលនោះកម្លាំងសមត្ថកិច្ចបានដើរទៅសួរនាំ ស្រាប់តែបុរសនោះស្ទុះដេញវាយសមត្ថកិច្ច និងគំរាមដកស័ក្ដិចោលទៀតផង៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង