សន្តិសុខសង្គម
ជាប់ខ្នោះសមត្ថកិច្ច បានខ្លួនប្រាណហើយ ចង់ស៊ីដាច់ម៉ូតូទៀត
ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចាប់ខ្លួនជនសង្ស័យ ១នាក់ ករណីឆបោក (យកម៉ូតូ) និងលួងលោមរួមភេទ។
នគរបាលព្រហ្មទណ្ឌខណ្ឌដង្កោប្រាប់ឲ្យដឹងថា ហេតុការឃាត់ខ្លួនជនសង្ស័យករណីឆបោក (យកម៉ូតូ) និងលួងលោមរួមភេទ កើតឡើងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២២ និង០០នាទី នៅចំណុចផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ខែម រតនា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ ប្រាក់ ចន្ធូ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/បោក-1024x614.jpg)
សមត្ថកិច្ចប្រាប់បន្តថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨ និង០០នាទី ជនរងគ្រោះឈ្មោះ ប្រាក់ ចន្ធូ លេងហ្វេសបុកឈ្មោះ Chan To Love ក៏បានឃើញហ្វេសបុកឈ្មោះ ជាងជួសជុលទូរស័ព្ទគ្រប់ប្រភេទ ដែលជារបស់ជនសង្ស័យឈ្មោះ ខែម រតនា ហើយជនរងគ្រោះក៏បានឆាតទៅសួរជនសង្ស័យ ដើម្បីរកទិញទូរស័ព្ទបង់រំលោះចំនួន ១គ្រឿង រួចជនសង្ស័យបានឆាតតបមកជនរងគ្រោះប្រាប់ថារូបគេ (ជនសង្ស័យ) ស្រលាញ់ពេញចិត្តជនរងគ្រោះខ្លាំងណាស់ ដូចនេះមិនបាច់បង់រំលោះទេ (ជនសង្ស័យ) និងអោយទូរស័ព្ទ ១គ្រឿងទៅជនរងគ្រោះយកប្រើចុះ។ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩ និង០០នាទី ជនសង្ស័យបានឆាតសុំណាត់ជួបជនរងគ្រោះជិះម៉ូតូទៅដើរលេងនៅខាងក្រោយសណ្ឋាគារសុខា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដើម្បីនិយាយលួងលោមជនរងគ្រោះថា រូបគេ (ជនសង្ស័យ) ស្រលាញ់ជនរងគ្រោះយកធ្វើជាប្រពន្ធពិតប្រាកដ។ វេលាម៉ោង២២ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យក៏បានដឹកជនរងគ្រោះមកដេកផ្ទះសំណាក់ (យីហោ) មេដៃមាស ម្តុំផ្សារ ស៊ិនជូរីផ្លាស្សាសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យដេកជាមួយជនរងគ្រោះដល់ភ្លឺរួមភេទបានសម្រេច ចំនួន ២លើកហើយក៏ដឹកជនរងគ្រោះមកផ្ទះជួលនៅផ្លូវវេងស្រេងវិញ។
ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨ និង០០នាទី ជនសង្ស័យបានទូរស័ព្ទទៅជនរងគ្រោះប្រាប់អោយបើកម៉ូតូទៅយករូបគេ (ជនសង្ស័យ) ម្តុំខាងកើតស្ពានអាកាសរវង្វង់មូលចោមចៅ ដោយជនរងគ្រោះបើកម៉ូតូ ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ស្វាយរៀង 1R-1484 ។ ពេលជនរងគ្រោះទៅដល់ជនសង្ស័យអោយជនរងគ្រោះអង្គុយពីខាងក្រោយ ដោយជនសង្ស័យជាអ្នកបើម៉ូតូម្តង ។ ជនសង្ស័យឌុបជនរងគ្រោះទៅលេងសួនច្បារតាមមាត់ទន្លេរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នាវេលាម៉ោង២១ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យក៏បានដឹកជនរងគ្រោះត្រឡប់មកវិញដល់ផ្លូវបេតុង ៦០ម៉ែត្រ ភូមិទឹកថ្លា សង្កាត់ក្រាំពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃើញមានសភាពស្ងាត់ជនសង្ស័យធ្វើជាធ្លាក់មួកសុវត្ថិភាពហើយប្រាប់ជនរងគ្រោះ ឲ្យចុះទៅរើសពេលជនរងគ្រោះដើរទៅរើសមួកជនសង្ស័យក៏បានបើកម៉ូតូរបស់ជនរងគ្រោះគេចខ្លួន។
ដោយឃើញសភាពការបែបនេះ ជនរងគ្រោះក៏បានស្រែកឆោឡោហើយកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដែលកំពុងជិះម៉ូតូល្បាតក្បែរនោះ ក៏បានជួយអន្តរាគមន៍ដេញតាមពីក្រោយ និងស្រែកតាមវិទ្យុទាក់ទងឲ្យគោលដៅខាងមុខជួយស្ទាក់ចាប់ ដល់ចំណុចសាលាបឋមសិក្សាទៀនសង្កាត់ទៀន ខណ្ឌដង្កោ មានចំងាយពីកន្លែងកើតហេតុប្រវែង ៣០០០ម៉ែត្រ ទើបឃាត់ខ្លួនជនសង្ស័យបានរួម និងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចាត់ការតាមនីតិវិធី៕
អត្ថបទ៖ រ៉ាវុទ្ធ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក