សន្តិសុខសង្គម
រយៈពេលជាង ២ ខែ រថយន្តអត់ពន្ធទាំងចង្កូតឆ្វេង និងស្តាំជ្រកក្រោមស្លាកលេខផ្សេងៗ ១,៦៤០ គ្រឿងបានចូលបង់ពន្ធ
មានម្ចាស់រថយន្តអត់ពន្ធទាំងចង្កូតឆ្វេង និងស្តាំជ្រកក្រោមស្លាកលេខផ្សេងៗចំនួន ១,៦៤០ គ្រឿងហើយ បាននាំយករថយន្តរបស់ខ្លួនមកបង់ពន្ធ(ចង្កួតឆ្វេង)និងតម្កល់ប្រាក់កក់បង់ពន្ធ(ចង្កូតស្តាំ) ដែលមានទឹកប្រាក់ពន្ធចំនួន ១៧.៣ លានដុល្លារអាមេរិក។ ក៏ប៉ុន្តែចំនួននេះ នៅតិចតួចនៅឡើយ បើធៀបតាមការប៉ាន់ស្មានរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជារថយន្តចង្កូតឆ្វេង និងចង្កូតស្តាំ ដែលគ្មានពន្ធនៅកម្ពុជាមានប្រមាណជិត១ម៉ឺនគ្រឿង។

ការបញ្ជាក់របស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាព នៃការអនុវត្តការប្រមូលពន្ធនាំចូលលើយានយន្តគ្មានពន្ធ ដែលមានស្រាប់នៅព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ តាមរយៈប្រព័ន្ធវីដេអូ។
លោក គុណ ញឹម បានលើកឡើងថា៖«គិតតាំងពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២១ ពេលដែលអគ្គនាយដ្ឋានគយជូនដំណឹងឲ្យរថយន្តគ្មានពន្ធចូលមកបង់ពន្ធរហូតមកដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ដែលមានរយៈពេល២ខែកន្លះតែបើកាត់ថ្ងៃឈប់សម្រាកនិងថ្ងៃបុណ្យមានរយៈពេល៦០ថ្ងៃមានម្ចាស់រថយន្តអត់ពន្ធជ្រកក្រោមស្លាកលេខផ្សេង ៗចំនួន១៦៤០គ្រឿងក្នុងនោះចង្កួតឆ្វេងចំនួន ៨០៨ គ្រឿងនិងរថយន្តចង្កូតស្តាំ ដែលបានមកបង់ប្រាក់កក់ (កែចង្កូតស្តាំទៅឆ្វេងទើបអនុញ្ញាតឲ្យបង់ពន្ធ)ចំនួន៨៣២គ្រឿង (៨៥គ្រឿងកែចង្កូតរួច)សរុបជាទឹកប្រាក់ពន្ធចំនួន ១៧.៣លានដុល្លារអាមេរិកជាតួលេខមួយល្អ»។


បើតាមលោក គុណ ញឹម តាមការប៉ាន់ស្មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅកម្ពុជាមានរថយន្តចង្កូតឆ្វេងនិងចង្កូតស្តាំ ដែលជ្រកក្រោមស្លាកលេខផ្សេងៗដូចជា ស្លាកលេខ ខ.ម, ស្លាកលេខ រដ្ឋ ,ស្លាកលេខ ន.ប និង ប្រភេទស្លាកលេខស៊ីវិលទាំងរថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកដីអត់ពន្ធមានប្រមាណជិតមួយម៉ឺនគ្រឿង។
លោករដ្ឋមន្ត្រីប្រតិភូបានអំពាវនាវជាថ្មីឱ្យម្ចាស់រថយន្តចង្កូតឆ្វេង ដែលជ្រកក្រោមផ្លាកលេខផ្សេងៗគ្មានពន្ធមកបំពេញកាតព្វកិច្ចពន្ធឱ្យបានយ៉ាងយូរថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធនិងអាករចំនួន ១០%។ ចំណែករថយន្តចង្កូតស្តាំត្រូវមកប្រកាសបង់ពន្ធនិងកែចង្កូតពីស្តាំមកឆ្វេងឱ្យបានរួចរាល់យ៉ាងយូរត្រឹម ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ៕
អត្ថបទ៖ ណារី

-
សន្តិសុខសង្គម៤ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់