Connect with us

សន្តិសុខសង្គម

ក្រឡាប់ទូក.ដ ស្លាប់អ្នកបូជាសព​ម្នាក់ ខណៈខ្យល់បក់ខ្លាំងពេលកំពុងឆ្លង

បានផុស

នៅ

បុរសជាម្ចាស់រថយន្ដដឹកសម្ភារៈបូជាសព (មេន) បានលង់ទឹកស្លាប់ ខណៈបើករថយន្ដឡើងទូក.ដ ដើម្បី​ឆ្លងទៅត្រើយម្ខាង តែត្រូវខ្យល់បក់បោកបណ្ដាលឲ្យក្រឡាប់ទូក.ដ ពេលឆ្លងជិតដល់ត្រើយ។

​ករណីនេះបានកើត​ឡើងកាលពី​វេលា​ម៉ោង​០៥និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​ស្ទឹង​ក្រោយ​វត្ត​ទួលស្លែង ស្ថិតនៅ​ក្នុងភូមិ​ទួលស្លែង ឃុំ​លើកដែក ស្រុក​កោះធំ ខេត្តកណ្ដាល​។

ជនរងគ្រោះមានឈ្មោះ គីម ស៊ឹង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ផ្អាវ ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​សង់​មេន​បូជាសព ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​កើតហេតុ​ មាន​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2X-3530 ដឹក​សម្ភារៈ​សម្រាប់​បូជា​សព​(​មេន​) បើក​ឡើងទូក.ដ ដើម្បីឆ្លងទៅត្រើយម្ខាង​(ពីភូមិ​ត្រឡោកបែក ទៅ​ភូមិ​ទួលស្លែង​) ​ ពេល​ទូក.ដ ឆ្លង​ជិត​ដល់ត្រើយ​ ស្រាប់​តែមាន​ខ្យល់​បក់​ខ្លាំង ធ្វើ​ឲ្យ​ទូក.ដ​រេ​ចង្កូត​ទៅ​ទិស​ខាងលិច ហើយ​ក្រឡាប់​លិច បណ្តាល​ឲ្យ​បុរស​ជា​អ្នកបើកបរ​រថយន្ត​ដឹក​មេន​នោះ លង់ទឹក​ស្លាប់​តែម្តង​។​

តាម​ប្រភពពី​កន្លែងកើតហេតុបាន​ឲ្យ​ដឹងថា ករណីនេះ ដោយសារ​ជនរងគ្រោះ​ធ្វេសប្រហែស ខ្វះ​ការប្រុង​ប្រយ័ត្ន មិន​ស្ដាប់​តាម​ការណែនាំ​របស់​អ្នកបើក​ទូក.ដ ឲ្យ​រើ​សម្ភារៈ​ចុះ​ខ្លះ ព្រោះ​ចម្លង​ខ្លាចក្រែង​មាន​ឧបសគ្គ តែ​ជនរងគ្រោះ​មិន​ស្ដាប់ ហើយ​ចចេស​មិន​ធ្វើតាម ដោយ​អះអាងថា ​ខ្លួន​ប្រញាប់​ទៅ​រៀបចំ​សង់​មេន​បូជា​សព​ឲ្យ​គេ ហើយ​បង្ខំ​ឲ្យ​អ្នកបើក​ទូក.ដ​ ចេញដំណើរទើប​គ្រោះថ្នាក់​បែបនេះ​​។​

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះ​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​ស្រង់​យក​មធ្យោបាយ និង​សព​ជនរងគ្រោះ​ឡើងគោក ដោយ​ប្រើពេល​អស់​រយៈពេល​៨​ម៉ោង គិត​ត្រឹម​៧​ព្រឹក​ រហូតដល់​១៤​និង​០០​នាទី​រសៀល​ថ្ងៃ​ដដែល ទើប​រួចរាល់​។​

សមត្ថកិច្ចបញ្ជាក់ថា ករណីនេះប្រពន្ធសព​ជនរងគ្រោះ​មិន​ប្ដឹងផ្ដល់​ទាមទារ​លើ​ភាគី​ណា​ទេ ដោយសារ​ប្ដី​ខ្លួនធ្វេសប្រហែស​ដោយ​ខ្លួនឯង​។ ណាមួយ​ទូកដ​ជា​របស់​វត្ត ចម្លង​មិន​បង់ប្រាក់ គឺ​សម្រាប់ចម្លង​ប្រជា​ពលរដ្ឋទៅមកតែប៉ុណ្ណោះ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

កីឡា២០ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម២០ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ចិនសងសឹក ដោយដំឡើងពន្ធលើអាមេរិក ដល់ ១២៥ ភាគរយ

Sokha Hotels

ព័ត៌មានពេញនិយម