Connect with us

សន្តិសុខសង្គម

​បែក​ថ្នាំ​ផង ​និង​ទាស់​សម្ដី​ជាមួយ​ប្រពន្ធ​ផង ចាក់​សាំង​ដុត​ផ្ទះ​ឆេះ​ទ្រព្យសម្បត្តិគ្មានសល់

បានផុស

នៅ

បុរស​បែក​ថ្នាំ​ម្នាក់ ​ត្រូវ​បាន​សមត្ថកិច្ច នៃ​អធិការដ្ឋាននគរបាលស្រុកសង្កែ ចុះ​ឃាត់​ខ្លួន​ភ្លាមៗ បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាពចាក់សាំងដុតផ្ទះខ្លួនឯងរួចមក។​ការ​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិនេះ​ បាន​ធ្វើ​ឡើង​នា​ថ្ងៃទី២៦ ខែ​វិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៤ ល្ងាច នៅចំណុចក្រុម០៤ ភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីអំពើហិង្សាក្នុងគ្រួសារ (បទធ្វើអោយខូចខាតដោយចេតនា) នេះ គឺបាន​បង្ក​ឡើង​ដោយ​ជន​សង្ស័យ​ឈ្មោះ ​ម៉ាន ភ្លី ហៅ ពៅ ភេទប្រុស អាយុ៣៩ ឆ្នាំ មាន​ទី​លំនៅ​ចំណុច​កើត​ហេតុ​ខាង​លើ​ បាន​យក​ប្រេងសាំងចំនួន ០៥លីត្រ ចាក់​ដុត​ផ្ទះ​របស់​ខ្លួន ​ដែល​មាន​ទំហំ​០៥ម៉ែត្រ គុណ០៦ម៉ែត្រ ថ្ម​ក្រោម​ឈើ​លើ​ដំបូល​ប្រក់​ស័ង្កសី​​​ជញ្ជាំង​ស័ង្កសី​​បណ្ដាល​អោយ​​ឆេះ​ខូច​ខាត​សម្ភារៈ​ក្នុង​ផ្ទះ​គ្មាន​សល់​។​

ក្រោយ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​សារភាពថា ខ្លួន​មាន​ការ​ទាស់​សម្តី​គ្នា​ជាមួយ​ប្រពន្ធ​ ដោយ​ទ្រាំ​មិន​បាន​ក៏​បាន​ទៅ​ទិញ​សាំង​យក​មក​ចាក់​ក្នុង​បន្ទប់​រួច​ដុត​តែ​ម្តង​ ម៉្យាង​ដោយ​សារ​ខ្លួន​ជា​អ្នក​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ផង​។​

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​រៀប​ចំ​សំណុំរឿង​ ដោយ​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ទៅ​កាន់​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ហើយ ​ដើម្បី​អោយ​ការិយាល័យ​ជំនាញ​ចាត់​ការ​បន្ត​តាម​នីតិវិធី៕

អត្ថបទ៖​ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម