សន្តិសុខសង្គម
ករណីឃាតកម្មអារ.កសម្លាប់ នៅស្រុកថ្មគោល សមត្ថកិច្ចកំពុងច្បាមមុខសញ្ញាជាឃាតកយកមកសាកសួរ
បាត់ដំបង ៖ សពបុរសម្នាក់ដែលជាមនុស្សស្វិតដៃ ជើង ម្ខាង ត្រូវបានគេប្រទះឃើញស្លាប់នៅក្បែរផ្លូវលំ ដែលសមត្ថកិច្ចកំពុងដាក់ការសង្ស័យជាករណីឃាតកម្ម។
ការភ្ញាក់ផ្អើលនេះគឺបានកើតឡើង កាលពីវេលាម៉ោងជាង ១ រសៀល ថ្ងៃទី ២៦ វិច្ឆិកា ឆ្នាំ២០២១ នៅក្នុងភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង យោងតាមព័ត៌មានបឋមពីសមត្ថកិច្ច ដែលបានចុះពិនិត្យ និងធ្វើកោសល្យវិច័យ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ៃ សុផាត ភេទប្រុសអាយុ៤២ឆ្នាំ រស់នៅក្បែរកន្លែងកើតហេតុខាងលើ។ ដោយការស្លាប់របស់បុរសខាងលើនេះ មានស្នាមរបួសយ៉ាងធ្ងន់ធ្ងរត្រង់បំពង់ក ដែលគេសន្និដ្ឋានអាចត្រូវឃាតក អារ.កសម្លាប់តែម្ដង។
ទោះបីយ៉ាងណាក៏ដោយ មន្ត្រីបច្ចេកទេស បានទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសព ដោយរកឃើញថា សពជនរងគ្រោះមានស្នាមមុតដោយវត្ថុរឹង ដែលគេសង្ស័យឃាត.កប្រើកាំបិតចាក់ ឬអារ.កតែម្ដង។ ប៉ុន្តែយ៉ាងណា គេមិនទាន់ហ៊ានវាយតម្លៃ អំពីស្ថានភាពនៅឡើយទេ ពីព្រោះពេលនេះ មន្ត្រីជំនាញកំពុងធ្វើការស៊ើបអង្កេត និង កំពុងសាកសួរក្រុមគ្រួសារ និងសាក្សីនានា នៅក្នុងមូលដ្ឋាននៅឡើយ។
នៅថ្ងៃនេះដែរ សមត្ថកិច្ចស្រុកថ្មគោលបានបង្ហើបថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះមានការជួបជុំផឹកស៊ីជាមួយយុវជនមួយក្រុម ហើយក៏មានទំនាស់គ្នាម្តងរួចមកហើយជាមួយយុវជនម្នាក់ ដោយសារតែជនរងគ្រោះប្រកែកមិនព្រមទៅទិញថ្នាំញៀនឲ្យគេ រហូតដល់មានការដកកាំបិតកៃគំរាមអារ.កសម្លាប់ម្តងរួចមកហើយ។
លុះព្រឹកស្អែកឡើងក៏បានទាស់គ្នាម្តងទៀត ដោយយុវជនដដែលបានដកកូនកាំបិតគំរាមទៀតនៅពេលដែលពលរដ្ឋចូលទៅឃាត់ ទីបំផុតជនរងគ្រោះបានស្លាប់ដោយសារចុងកាំបិតដ៏ស្រួចនៅត្រង់បំពងកមែន។
បច្ចុប្បន្នបើទោះបីជាជនសង្ស័យមិនព្រមឆ្លើយសារភាពតាមការបំភ្លឺ របស់សាក្សីយ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចកំពុងសុំគោលការណ៍ទៅលោកព្រះរាជអាជ្ញាដើម្បីឃាត់ខ្លួនបញ្ជូនទៅសាកសួរបន្ត៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់