Connect with us

សន្តិសុខសង្គម

ចាប់បាន​​ឃាតករ សម្លាប់​ជនពិការ​ ក្នុងពេល​ផឹក​ស៊ី

បានផុស

នៅ

ខេត្តបាត់ដំបង÷ ជនរងគ្រោះដែលជាជនពិការស្វិតដៃជើងម្ខាង ដែលត្រូវបានជនដៃដល់ចាក់សម្លាប់កាលពីថ្ងៃ​ទី​២៦​ខែ​វិច្ឆិកា កន្លងទៅថ្មីៗនេះ ពេលនេះសមត្ថកិច្ចបានតាមក្របួចឃាតករបានហើយមានគ្នាចំនួន៣នាក់ដែលជាប់ពាក់ព័ន្ធ។

លោកវរសេនីយ៍ទោសេង លុច អធិការនគរបាលស្រុកថ្មគោលបានបញ្ជាក់ប្រាប់ថា ក្រោយករណីឃាតកម្មខាងលើបានកើតឡើង កម្លាំងផ្នែកជំនាញបានចុះស្រាវជ្រាវភ្លាមៗឈានដល់ការឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន៣នាក់បន្តបន្ទាប់តែម្តង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបងខេត្តចាត់ការតាមច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យដែលជាប់ពាក់ព័ន្ធករណីខាងលើរួមមាន:១,ឈ្មោះ”ផេង”ភេទប្រុស រស់នៅ​​ស្រុក​ថ្មគោល ទី២,ឈ្មោះចាន់ ឆាត ភេទប្រុសអាយុ៤០ឆ្នាំ រស់នៅភូមិគោកក្តួចឃុំតាពូង និងទី៣ឈ្មោះគង់ គឹម ភេទប្រុសអាយុ៤១ឆ្នាំ។ ទាំងអស់គ្នារស់នៅភូមិអង់ជើងភូមិគោកក្តួចក្នុង ឃុំតាម៉ឺន ស្រុកថ្មគោលខេត្តបាត់ដំបង។ ចំណែកឯជនរងគ្រោះមានឈ្មោះម៉ៃ សុផាត ភេទប្រុសអាយុ៤២ឆ្នាំ រស់នៅភូមិអង់ជើងជាមួយគ្នាជាជនពិកាស្វិតដៃជើងម្ខាង។

លោកអធិការបន្តថា មុនថ្ងៃកើតហេតុមួយថ្ងៃ ជនសង្ស័យបានទៅស៊ីផឹកដូចធម្មតាជាមួយជនរងគ្រោះ ដោយឲ្យជនរងគ្រោះ​ជាអ្នកចេញលុយឲ្យដូចមុនៗនៅផ្ទះរបស់ជនរងគ្រោះ។ ក្នុងគ្រានោះជនបង្កបានបង្ខំឲ្យជនរងគ្រោះទៅទិញគ្រឿង​ញៀន ដើម្បីយកមកជក់ថែមទៀត។

ខណះនោះជនរងគ្រោះបានតបពាក្យថា”ចង់ជក់ខ្លួនឯងឲ្យខ្ញុំទៅទិញឲ្យខ្ញុំមិនទៅទេទៅទិញខ្លួនឯងទៅ”។ ជនដៃដល់ឮពាក្យបែបនេះបានស្រែកគំរាមថា “ហែងបានតែអារកសម្លាប់ចោលទេ”ហើយជនសង្ស័យ ក៏នាំគ្នាចាកចេញបាត់ទៅរហូតដល់រសៀលថ្ងៃកើតហេតុនៅថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២១ ក៏​បានស៊ីផឹកសារជាថ្មីទៀតក៏កើតរឿងជនបង្កយកកូនកាំបិតចាក់​បំពង់កជនរងគ្រោះជាជនពិការបណ្តាលឲ្យស្លាប់តែម្តង៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

​ប្រជាជន​កោះGreenland រៀបចំ​បោះឆ្នោត​ ក្រោម​ការតាមដាន​របស់​ពិភពលោក

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម៣ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

Sokha Hotels

ព័ត៌មានពេញនិយម