Connect with us

សន្តិសុខសង្គម

យុវជន​ជេរមន្ត្រីចរាចរណ៍ រង​បទ​ចោទ​ ៤ ករណី បញ្ជូន​ឃុំខ្លួននៅព្រៃស

បានផុស

នៅ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនយុវជន ដែលជេរប្រមាថមន្ត្រីនគរបាលចរាចរណ៍កំពុងអនុវត្តច្បាប់ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ។

ជនត្រូវចោទឈ្មោះ យឹង វណ្ណដា ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរ ជាសន្តិសុខឯកជន ។ ការសម្រេចឃុំខ្លួនយុវជនរូបនោះ បន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងបើកការស៊ើបសួរ នឹងចោទប្រកាន់ជនសង្ស័យជាផ្លូវការ ។ នេះបើយោងតាមលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នឹងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកស៊ើបសួរលើយុវជនម្នាក់ដែលជេរប្រមាថសមត្តកិច្ចជាផ្លូវការហើយ ។ អ្នកនាំពាក្យបញ្ជាក់ថា ករណីខាងលើនេះ  តំណាងអយ្យការក៏បានសម្រេចធ្វើការចោទប្រកាន់ចំនួន ៤បទល្មើស ដូចជាពីបទបើកបរយានយន្តមិនព្រមបញ្ឈប់តាមបញ្ជារបស់មន្រ្តីនគរចរាចរណ៍ផ្លូវគោក  បទរារាំង  ឬប្រើប្រាស់មធ្យោបាយណាមួយ ដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ  បទហិង្សាដោយចេតនា  បទប្រមាថ  និងបទប្រឆាំងនឹងអ្នករាជការសាធារណៈ  តាមបញ្ញត្តិមាត្រា  ៧៦  និងមាត្រា  ៨០  នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក  និងមាត្រា  ២១៧  មាត្រា  ៥០២  និងមាត្រា  ៥០៣  នៃក្រមព្រហ្មទណ្ឌ  ។ ការចោទប្រកាន់​លើ​ជន​សង្ស័យចំនួន៤ បទល្មើសខាងលើនេះ មានបទល្មើសតែមួយគឺអំពើហិង្សាដោយចេតនាលើអ្នកដទៃ តាមមាត្រា២១៧ ដែលច្បាប់តម្រូវឲ្យផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ពី១ ឆ្នាំ ទៅ៣ ឆ្នាំ នឹងពិន័យជាប្រាក់ចូលថវិការរដ្ឋពី២ លានទៅ៦ លានរៀល៕ មករា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទីutes មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម