Connect with us

សន្តិសុខសង្គម

បំបែកសំបុកក្រុមចោរមួយក្រុមដកហូតម៉ូតូ៤គ្រឿង

បានផុស

នៅ

កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបើកប្រតិបត្តិការ​ស្រាវ​ជ្រាវបង្ក្រាបក្រុមជនសង្ស័យចំនួន៣នាក់ជាបន្តបន្ទាប់ ក្រោយពីធ្វើសកម្មភាពលួចម៉ូតូយ៉ាងសកម្មក្នុង​ខេត្តពោធិ៍សាត់ និងបានដកហូតវត្ថុតាងម៉ូតូចំនួន៤គ្រឿង។
ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពី​ថ្ងៃទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ បន្ទាប់ពីក្រុមជនសង្ស័យធ្វើ​សកម្ម​ភាព​លួចម៉ូតូមួយគ្រឿង ផ្លូវជាតិ​លេខ៥ ចំណុចភូមិពាល​ញែក១ សង្កាត់​ផ្ទះ​ព្រៃ ​ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចវបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមាន ១.​ឈ្មោះ រិ​ទ្ធ ដែន អាយុ៣៧ឆ្នាំ មុខ​របររត់​ម៉ូតូឌុប ២.​ឈ្មោះ ឈម ពយ អាយុ១៧ឆ្នាំ មុខរបរមិន​ពិតប្រាកដ​។ជនសង្ស័យទាំងពីរនាក់​​រស់នៅ​ភូមិ​កោះ​កែវ ​ឃុំ​ត្រពាំង​ជង​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់។ ​និងទី៣.​ឈ្មោះ យឿន ចាន់​រ៉ា អាយុ៣៥ឆ្នាំ មានមុខ​របរលក់​ម៉ូតូ និង​ជា​អ្នកទទួលផល​ចោរកម្ម រស់នៅ​ភូមិ​គល់ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់​។​

សមត្ថកិច្ចបានបញ្ជាក់ថា មុន​ឈានដល់​ការបង្ក្រាប​នេះ​ នៅវេលា​ម៉ោង​១១​និង៤៥​នាទី ​ថ្ងៃទី​២៧​ ខែវិច្ឆិកា​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥​នៅ​ភូមិពាល​ញែក១ សង្កាត់​ផ្ទះ​ព្រៃ​ក្រុង​ពោធិ៍សាត់​មាន​ជនសង្ស័យ​២​នាក់​មិន​ស្គាល់អត្តសញ្ញាណ​ជិះ​ម៉ូតូ​មួយគ្រឿង​បានមក​លួច​យក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1A5134 ជា​របស់​ឈ្មោះ​ ឡាយ គ​ន្ធា ភេទ​ស្រី អាយុ៤១ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​-​សង្កាត់ កើតហេតុ​ខាងលើ នៅពេល​ម្ចាស់​ចត​ម៉ូតូ​ទុកចោលមិនបាន​ដក​សោ​ចេញ ហើយ​សមត្ថកិច្ច​ជំនាញ បាន​ស្រាវជ្រាវ រហូត​រកឃើញ​ម៉ូតូដល់​ទៅ៣គ្រឿងបន្ថែម​ទៀត។​

ជនសង្ស័យ​ទាំង​៣​នាក់​រួមទាំង​វត្ថុតាង​ម៉ូតូ​៤​គ្រឿង​ ត្រូវបានកម្លាំង​នគរ​បាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាលឃាត់ខ្លួន​និង​នាំមក​ស្នងការដ្ឋាន​នគ​របាល​ខេត្ត​សាកសួរ​និង​កសាង​ឯកសារ​បញ្ជូនទៅ​សាលាដំបូង​ខេត្តចាត់ការតាមផ្លូវច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ជីវិតកម្សាន្ដ២០ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

លោក ហ្សេលេនស្គី បញ្ចេញ​ប្រតិកម្ម​ជុំវិញ​រឿង​ដែល​អាមេរិក​ផ្អាក​ជំនួយ​រយៈពេល​៩០ថ្ងៃ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី នឹងទទួលបានមីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីទំនើប ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម