សន្តិសុខសង្គម
តុលាការបើកការសាកសួរជនសង្ស័យដែលចោទលោក ជា សុផារ៉ា ថាពុករលួយ និងមានស្នេហាជាមួយប្រពន្ធគេ
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានបង្គាប់ឱ្យអនុរក្សពន្ធនាគារព្រៃសនាំខ្លួនជនជាប់ចោទ ឈ្មោះ គង់ ឃៀង មកកាន់តុលាការ ដើម្បីបើកការសាកសួរបន្ថែមពាក់ព័ន្ធនឹងបទល្មើសបរិហារកេរ្តិ៍លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី។

លោក គង់ ឃៀង ត្រូវបានសមត្ថកិច្ចចាប់ និងបញ្ជូនខ្លួនទៅឃុំឃាំងនៅពន្ធនាគារព្រៃស ក្រោយពីបុគ្គលរូបនេះ បានបង្ហោះវីដេអូចំនួនពីរ ចោទរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ថា បានប្រព្រឹត្តអំពើពុករលួយ និងមានទំនាក់ទំនងស្នេហាជាមួយប្រពន្ធគេ។
តាមរយៈវីដេអូឃ្លីប លោក គង់ ឃៀង បានិយាយថា៖ «ស្ត្រីដែលលោក ជា សុផារ៉ា កំពុងទាក់ទងមិនមែននៅលីវទេ ក៏មិនមែនមេម៉ាយដែរ គឺនាងមានប្ដី ហើយមានកូនស្រី ខ្ញុំសូមមិនបង្ហាញឈ្មោះប្ដីទេ ព្រោះទុកមុខឱ្យបុរសដូចគ្នា ព្រោះគ្នាវារងគ្រោះទៅហើយគេមក ឆក់ប្លន់ ប្រពន្ធរបស់ខ្លួន នៅនឹងមុខតែដោយសារគេមានអំណាចធំពេក ខ្លួនជាមនុស្សតូចតាចមិនមានអីតតាំង ខ្មែរយើងគេ ហៅថាធ្វើជាអាវែក គេមកឆក់ប្លន់ក៏មិនដឹងធ្វើម៉េចដែរ»។ ចំពោះការលើកឡើងបែបនេះ តុលាការក្រុងភ្នំពេញ បានចោទប្រកាន់លោក គង់ ឃៀង ពីបទ «បរិហារកេរ្តិ៍ និងញុះញង់ឱ្យមានការរើសអើងចំពោះថ្នាក់ដឹកនាំ»៕
អត្ថបទ៖ មករា


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?