សន្តិសុខសង្គម
មិនទាន់បានមួយឆ្នាំផង ផ្លូវ ១ ខ្សែ នៅស្រុកអង្គរជុំ កំពុងរងការខូចខាត ដោយរថយន្តធ្វើអាជីវកម្មធុនធំ
ផ្លូវ ១ ខ្សែ នៅក្នុងខេត្តសៀមរាប ត្រូវបានរងការខូចខាតយ៉ាងដំណំ ដោយសាររថយន្តធ្វើអាជីវកម្មធុនធំដឹកអីវ៉ាន់ និងថ្ម ដឹកលើសទម្ងន់កំណត់។
ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប បានពោលពាក្យក្នុងការសោកស្តាយចំពោះផ្លូវមួយខ្សែ ដែលពួកគាត់អាស្រ័យទៅមកក្នុងការធ្វើដំណើរលើផ្លូវមួយខ្សែនេះ ពីស្រុកអង្គរជុំ ទៅកាន់ស្រុកពួក ដែលបានស្ថាបនា បានរួចរាល់រយៈពេលជាងមួយឆ្នាំ ហើយពេលនេះត្រូវរថយន្តធុនធំ ធ្វើអាជីវកម្មដឹកថ្មឆ្លងកាត់ទៅមកធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ផ្លូវមួយខ្សែនេះ ដែលមានប្រវែងប្រមាណ ២៥គីឡូម៉ែត្រ។ ពេលបច្ចុប្បន្ន ផ្លូវមួយខ្សែនេះ ត្រូវបានរងការខូចខាតជាបណ្តើរៗ ដោយការដឹកជញ្ជូនលើសទម្ងន់ របស់រថយន្តធំៗ។
ប្រជាពលរដ្ឋ ក៏បានបញ្ជាក់ប្រាប់ឲ្យដឹងថា ក្នុងរយៈពេលកន្លងមក រថយន្តដឹកជញ្ជូនថ្មទាំងនេះ បានធ្វើចរាចរណ៍ដឹកថ្ម តាមផ្លូវពីស្រុកអង្គរធំ មកកាន់ឃុំគោកដូង ស្រុកអង្គរជុំ ដែលជាទីតាំងការដ្ឋានកិនថ្ម របស់ក្រុមហ៊ុន។ តែផ្លូវមួយខ្សែចេញពី ស្រុកអង្គរធំ ទៅកាន់ឃុំស្វាយស ស្រុកវ៉ារិន ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចធ្វើចរាចរណ៍ក្នុងការដឹកជញ្ជូនថ្ម បានលឿនដូចចិត្តរបស់ក្រុមអ្នកបើកបរ ក្រុមរថយន្តក៏បានបែរមកធ្វើចរាចរណ៍ដឹកជញ្ជូនតាមផ្លូវមួយខ្សែនេះ វិញ ក្រោយពេលមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានស្ថាបនាផ្លូវចាក់ក្រាលកៅស៊ូ តភ្ជាប់ពីឃុំតាសោមទៅឃុំគោកដូងបានរួចរាល់ បានបណ្តាលឲ្យផ្លូវមួយខ្សែនេះ រងការខូចខាតជាបន្តបន្ទាប់ ដោយការផ្ទុកលើសទម្ងន់។
តាមការបញ្ជាក់របស់លោក ខេង ញ៉ុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានឲ្យដឹងក្នុងពេលថ្មីៗនេះថា ផ្លូវមួយខ្សែពី ស្រុកពួក ទៅស្រុកអង្គរជុំនោះ គឺជាអំណោយរបស់រដ្ឋាភិបាលប្រទេសអូស្ត្រាលី ហើយផ្លូវមួយខ្សែតភ្ជាប់ពីឃុំតាសោម ទៅឃុំ គោកដូង ជាគម្រោងអភិវឌ្ឍន៍ជនបទ ។ លោកបានបញ្ជាក់ថា ចំពោះផ្លូវអភិវឌ្ឍន៍ជនបទ គឺត្រូវបានកំណត់ឲ្យដឹកជញ្ជូន ដោយផ្ទុកទំនិញមិនឲ្យលើសពី២៥តោននោះឡើយ ។ តែដោយការបំពានរបស់ក្រុមហ៊ុនដឹកជញ្ជូនបានផ្ទុកទំនិញលើការកំណត់ពីបទដ្ឋាននៃផ្លូវជនបទ ព្រមទាំងបំពានក្នុងការបុកបំបាក់រនាំងកំណត់កម្ពស់ និង ទំហំរថយន្តដែលបានដាក់ហាមឃាត់ នៅតាមដងផ្លូវនេះទៀតផង។
លោកបានឲ្យដឹងផងដែរថា ចំពោះផ្លូវពីស្រុកអង្គរធំទៅឃុំស្វាយសរ ស្រុកវ៉ារិននោះ ក៏រងគ្រោះដោយ ការបំផ្លិចបំផ្លាញរបស់ក្រុមហ៊ុនដឹកជញ្ជូនថ្ម ហើយនៅពេលថ្មីៗនេះក្រុមការងារអន្តរក្រសួងបានចុះមក ពិនិត្យមើល ធ្វើការវាយតម្លៃ ដើម្បីធ្វើការស្ថាបនាឡើងវិញ។ លោកក៏បានឲ្យដឹងទៀតថា ចំពោះផ្លូវមួយខ្សែពីស្រុកអង្គរធំ ទៅឃុំស្វាយសរ ក្រសួងបានដាក់ធ្វើការដេញថ្លៃ តែពុំមានក្រុមហ៊ុនណាហ៊ានធ្វើការដេញថ្លៃឡើយ ដោយចំណោទ បញ្ហា ចំពោះរថយន្តដឹកជញ្ជូនថ្ម មិនគោរពទៅតាមបទដ្ឋានផ្លូវដែលបានកំណត់នោះឡើយ។ លោកបានបញ្ជាក់ថា ចំពោះការថែទាំផ្លូវទាំងនេះ គឺជាដែនសមត្ថកិច្ចរបស់អាជ្ញាធរស្រុកឃុំ ដែលជាម្ចាស់សមិទ្ធផលទាំងនេះ៕
អត្ថបទ៖ គឿនវេត
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត