Connect with us

សន្តិសុខសង្គម

១០ថ្ងៃ ដំរីព្រៃបានដេញជាន់សម្លាប់មនុស្សអស់ ៥ នាក់តាមព្រំដែន​ខ្មែរ-ថៃ

បានផុស

នៅ

យោងតាមការផ្សាយរបស់ទូរទស្សន៍ប៉ុស្តិលេខ៣ ថៃ បានបញ្ជាក់ថា នៅក្នុងរយ:ពេលប្រមាណ១០ថ្ងៃ ចុងក្រោយនេះ សត្វដំរីព្រៃដែលចេញរកចំណីតាមចម្ការរបស់ប្រជាពលរដ្ឋ ក្នុងស្រុកមួយចំនួនក្បែរព្រំដែនកម្ពុជា បានជាន់សម្លាប់មនុស្សអស់ចំនួន៥នាក់ ខណៈ​ដែល​អាជ្ញាធរបានណែនាំដល់ប្រជាពលរដ្ឋ​ឲ្យ​បង្កើនការប្រុងប្រយ័ត្ន។

ហេតុការណ៍ចុងក្រោយ បានកើតឡើងទាំងកណ្តាលថ្ងៃ នាថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២១ ក្នុងស្រុកកែងហាងម៉ែវ ខេត្តច័ន្ទបុរី ជាប់ព្រំដែនស្រុកកំរៀង ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋបាននិយាយថា នៅមុនពេលកើតហេតុ ពួកគាត់មានគ្នា៤-៥នាក់ បាននាំគ្នាចេញទៅរកច្រូតផ្កាស្មៅដើម្បី​យក​មកធ្វើជាអំបោសលក់ ស្រាប់តែមានសត្វដំរីព្រៃ១ក្បាល បានដើរមកតាមក្រោយហើយក៏បានរត់ដេញជាន់​ ដោយ​ម្នាក់ៗប្រឹងរត់រៀងៗខ្លួន តែ​គ្នា​គេ​ម្នាក់ត្រូវដំរីជាន់កណ្តាលទ្រូងទាល់តែស្លាប់។

អាជ្ញាធរក៏​បានប្រកាសដំណឹងអោយពលរដ្ឋមានការប្រុងប្រយ័ត្ន ព្រោះនៅរដូវរងាបែបនេះ សត្វដំរីព្រៃមួយចំនួនអាចចុះប្រេង ហើយខ្លះទៀតដើរបែកហ្វូងមករកសុីផ្លែឈើតាមចម្ការរបស់ប្រជាពលរដ្ឋ ដែលមួយរយ:កន្លងមកនេះ ដំរីតែងអុកឡុកខ្លាំងនៅភាគខាងកើតដូចជា ច័ន្ទបុរី ឈុនបុរី រ៉ាក់យ៉ង ឆាក់ឈើងសៅ និងស្រះកែវជាដើម៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទីutes មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម