Connect with us

សន្តិសុខសង្គម

ផ្ទុះធុងហ្គាសក្នុងភោជនីយដ្ឋាន «នឹកភូមិ» រងរបួសបុគ្គលិក២នាក់

បានផុស

នៅ

អគ្គិភ័យបានឆាបឆេះភោជនីយដ្ឋានមួយកន្លែងយីហោ «នឹកភូមិ»​បណ្ដាលឲ្យបុគ្គលិកចំនួន២នាក់រងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។

ករណីអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១១​និង​២០នាទី​ថ្ងៃត្រង់ ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២១ ​នៅ​ចំណុចភោជនីយដ្ឋានយីហោ «នឹក​ភូមិ» ស្ថិត​ផ្ទះ​លេខ១២៨C តាម​បណ្តោយ​ផ្លូវ​ព្រះ​សុធារស ភូមិ​២ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់​ទីតាំង​ឈ្មោះ Yu Qin ភេទស្រី អាយុ៣៦ឆ្នាំ ជា ជនជាតិ ចិន​ មុខរបរ ម្ចាស់​ភោជនីយដ្ឋាន ។ ចំណែកបុគ្គលិក២នាក់ដែលរងរបួសមាន១- ឈ្មោះ យឿន ពន្លក ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិក​ភោជនីយដ្ឋាន។​ ២- ឈ្មោះ ស៊ឹម សុវណ្ណ​ចាន់ណា​រិ​ទ្ធ ភេទ ប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិក​ភោជនីយ​ដ្ឋា​ន ។​

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យមានករណីអគ្គិភ័យនេះ គឺមកពីផ្ទុះធុង​ហ្គាស និងខូចខាត​សម្ភារៈប្រើប្រាស់​ក្នុង​កន្លែង​ចំអិនម្ហូប​អស់​បន្តិចបន្តួច និង​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​ឡើយ ។​​

ក្នុងរណីអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យរបស់ការិយាល័យអគ្គិភ័យចំនួន ០២គ្រឿង (ពុំបាន​ប្រើ​ប្រាស់​ទឹក​ឡើយ)៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៤ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

មីនតោន
សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម