Connect with us

សន្តិសុខសង្គម

ខូចចិត្តសង្សារស្រឡាញ់ ១ ឆ្នាំជាងទៅរៀបការ ក៏ជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួន

បានផុស

នៅ

នារីម្នាក់ ព្រោះតែសង្សារដែលខ្លួនស្រឡាញ់ជាង ១ ឆ្នាំទៅហើយ បែរជាទៅរៀបការនឹងស្រីថ្មីធ្វើឲ្យនាងខូចចិត្តជិះម៉ូតូឡើងលើស្ពានជ្រោយចង្វា ប្រុងនឹងលោតទឹកសម្លាប់ខ្លួន តែ​សំណាងល្អ​បាន​ប្រជាពលរដ្ឋ​ចាប់​ឃាត់​ទាន់ពេល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ហេតុការណ៍​នោះ​ ដែល​បាន​បង្ក​ការភ្ញាក់ផ្អើល​ឡើង​កាលពី​រាត្រី​ថ្ងៃទី ០១ ​ខែធ្នូ​ ឆ្នាំ ២០២១​នៅលើ​ស្ពាន​ជ្រោយចង្វា​ចាស់​ក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ នៅវេលា​កើតហេតុ​គេ​ឃើញ​នារី​ម្នាក់​បាន​ជិះ​ម៉ូតូ​សេ​125 ពណ៌​ខ្មៅ​ឡើងលើ​ស្ពាន​ជ្រោយចង្វា​ លុះ​ដល់ពេល​ដ​ល់ពាក់​កណ្ដាល​ស្ពាន​ស្រាប់តែ​នារី​រូបនោះ​បាន​ឈប់​ម៉ូតូ​ហើយ​ទុក​ការ​បូ​ប​ដោះ​ស្បែកជើង​នៅក្បែរ​បង្កាន់ដៃស្ពាន ​ប្រុង​នឹង​ឡើង​លោតទឹក​សម្លាប់ខ្លួន​ទៅហើយនោះ ​គាប់​ជួន​ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ស្ទុះ​មក​ចាប់​ឃាត់​ទាន់ពេល​ធ្វើឲ្យ​ការប៉ុនប៉ង​លោតទឹក​សម្លាប់ខ្លួន​រប​ស់​នាង​មិនបាន​សម្រេច​​។​

​ខណៈដែល​ប្រជាពលរដ្ឋ​បាន​ឃាត់​នាង​ទាន់ពេល​ហើយ​នោះ​នាង​ក៏បាន​ស្រែក​ទ្រហោយំ​ទាំង​ទឹកភ្នែក​ដោយ​រៀបរាប់ថា ​ខ្លួន​មានឈ្មោះ​ អា​លី អាយុ​ ២៥​ ឆ្នាំ ​មូលហេតុ​ដែល​នាង​ប៉ង​គិត​ខ្លី​ដូច្នេះ​ ដោយសារតែ​នាង​ខូចចិត្ត​ជាមួយ​សង្សារ ​ដែល​ខ្លួន​ស្រឡាញ់​អស់​រយៈពេល​ជាង 1 ឆ្នាំ​ទៅហើយ​បែរជា​សង្សារ​របស់ខ្លួន​ចេះតែ​រក​ចោទ​នាង​មិន​ល្អ​ដូច​គេ ​ហើយ​ទៅ​លួច​ទៅ​រៀបការ​ជាមួយ​អ្នកផ្សេង​ធ្វើ​ឲ្យ​នាង​ខូចចិត្ត​យ៉ាងខ្លាំង​ គិត​អ្វី​មិន​ចេញ​កើត​ក៏​សម្រេចចិត្ត​ជិះ​ម៉ូតូ​ពី​ផ្ទះ​ ដែលមាន​ទីលំនៅ​ក្នុង​សង្កាត់​ស្ទឹងមានជ័យថ្មី​ ខណ្ឌមានជ័យ​ មក​ស្ពាន​ជ្រោយចង្វា ដើម្បី​បញ្ចប់ជីវិត​ដូច្នេះ​តែម្ដង​។​

​បន្ទាប់ពី​ប្រជាពលរដ្ឋ ​នាំគ្នា​លួង​លោង​ដើម្បី​កុំ​ឲ្យ​នាង​មានបំណង​គិត​ខ្លី​ដូច្នេះ​តទៅទៀត​ហើយ ​នាង​ក៏បាន​ធូរចិត្ត​ខ្លះ​ក៏​សុខចិត្ត​ចុះ​ពីលើ​ស្ពាន​ដោយ​ជិះ​ម៉ូតូ​វិលត្រឡប់​ទៅផ្ទះ​របស់ខ្លួន​វិញ​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា

ព័ត៌មានជាតិ៣២ នាទីutes មុន

មន្ទីរអប់រំភ្នំពេញណែនាំឲ្យគ្រប់គ្រឹះស្ថានសិក្សារាយការណ៍ប្រចាំថ្ងៃពីវត្តមានរបស់គ្រូ-សិស្សក្នុងពិធីបុណ្យចូលឆ្នាំចិន

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី នៅខេត្តព្រះវិហារ

នយោបាយ១២ ម៉ោង មុន

រដ្ឋអាចនឹងចាប់ផ្ដើមទទួលពាក្យស្នើសុំដីពីពលរដ្ឋ​ក្រីក្រចាប់ពីខែកុម្ភៈ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋ និងសហជីព គាំទ្រយ៉ាងពេញទំហឹងចំពោះច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅសម័យខ្មែរក្រហម

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម