សន្តិសុខសង្គម
បើកការស៊ើបសួរបុរសកាណាដាបន្ថែម ពាក់ព័ន្ធករណីគ្រឿងញៀន ១៦៧ គីឡូ
ក្រោយពីឃាត់ខ្លួនបុរសសញ្ជិតកាណាដា ដើមកំណើតចិន ពាក់ព័ន្ទករណីគ្រឿង ១៦៧ គីឡូ នៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានស៊ើបសួរបន្ថែមទៀតលើករណីគ្រឿងញៀនដល់ច្រើននេះ។

ឈ្មោះ FU YONG QING ភេទប្រុស សញ្ជាតិកាណាដា ដើមកំណើតចិន កើតថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ១៩៦៩ កាន់លិខិតឆ្លងដែនការណាដា លេខ AC790143 ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញបង្គាប់ឲ្យអនុរក្សពន្ធនាគារបញ្ជូនមកកាន់តុលាការនៅព្រឹកថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២១ នេះជានីតិវិធីស៊ើបសួរបន្ថែម និងបើកកញ្ចប់គ្រឿងញៀនទៅលើសំណុំរឿងគ្រឿងញៀនទម្ងន់ ១៦៧ គីឡូក្រាម ដែលសមត្ថកិច្ចកម្ពុជាទើបបង្ក្រាបបានថ្មីៗនេះ។ ជនជាប់ចោទ ត្រូវបានចៅក្រមតុលាការសាកសួរតាំងពីព្រឹករហូតថល់ម៉ោង១២ទើបបញ្ចប់ និងបញ្ជូនទៅកាន់ពន្ធនាគារវិញ។

កាលពីថ្ងៃទី ២៧ ខែតុលា ដល់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២១ សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចូលរួមសហការជាមួយកម្លាំងជំនាញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបឧក្រិដ្ឋជនរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ៣ គោលដៅ ផ្សេងគ្នាជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ។


ក្នុងនោះ គោលដៅទី១ នៅចំណុចក្រុមហ៊ុនដឹកជញ្ជូន អ៊ិចប្រេស ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ គោលដៅទី២ នៅចំណុចបន្ទប់លេខ ៤១២១ ខុនដូជិតកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ គោលដៅទី៣ នៅបន្ទប់ 13AD និង 13AE ខុនដូរ PROVENCE ផ្លូវលេខ៣០២ សង្កាត់បឹងកេងកង។ វត្ថុតាងដកហូតបានរួមមាន អ៊ិចស្តាស៊ីគ្រាប់ (MDMA) ពណ៌ផ្កាឈូក ៨៥,៩២២ គ្រាប់ ស្មើទម្ងន់ 28,354.54g , អ៊ិចស្តាស៊ីគ្រាប់ (MDMA) ពណ៌ប្រផេះ ១៥៤,៤៧៤ គ្រាប់ ស្មើទម្ងន់ 60,244.99g ។ អ៊ិចស្តាស៊ីម្សៅ (MDMA) កញ្ចប់រូបសេះ F3 ទម្ងន់ 50,022.72g, អ៊ិចស្តាស៊ីក្រាម(MDMA) ទម្ងន់ 24,700.81g ។ នីមេតាហ្សាប៉ាម (Nimetazepam) ៩,៧៥០គ្រាប់ ស្មើទម្ងន់ 1,733.40g ។ មេតំហ្វេតាមីន(ICE) ទម្ងន់ 98.97g ។ កេតាមីន (Ketamine) 2,320g (សរុបរួម ១៦៧ គ.ក្រ ៤៧៥.៤៣ក្រាម) និងចាប់យកសម្ភារៈ អាវុធខ្លី ១ដើម (គ្រាប់ ៦) ជញ្ជីង ១ គ្រឿង រថយន្ត ១ គ្រឿង និងមានសម្ភារៈមួយចំនួនទៀត៕


អត្ថបទ៖ មករា

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៩ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ