Connect with us

សន្តិសុខសង្គម

កូនបង្កើតវាយក្បាលឪពុកនឹងបំពង់ទីប ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

បានផុស

នៅ

បុរសវ័យចំណាស់ម្នាក់ត្រូវបានកូនប្រុសបង្កើតរបស់ខ្លួនយកដែកបំពង់ទីបវាយចំក្បាលជាច្រើនកន្លែង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ករណី​ឃាតកម្ម​ដ៏​រន្ធត់នេះបានកើតឡើងកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ​២០២១​ នៅ​ភូមិ​ត្រពាំង​ក្រឡាញ់ ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជកូនមាន​ឈ្មោះ និល មន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើត​ហេតុ​។ ចំណែកជនរងគ្រោះ​ជាឪពុកឈ្មោះ និល ហ៊ីម ភេទ​ប្រុស អាយុ៦៤​ឆ្នាំ មាន​ទីលំនៅកន្លែង​កើតហេតុ។​

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យកើតករណីឃាតកម្មនេះ គឺជនសង្ស័យជាមនុស្សសតិ​មិន​គ្រប់​(​បែក​ថ្នាំ​) និង​ស្រវឹងស្រា បានយកដែកបំពង់ទីបវាយទៅលើឪពុកជាច្រើន​ទីប ចំក្បាល​ពីក្រោយ បណ្តាលអោយ​បែក​ផុង​លលាដ៍ក្បាល​ស្លាប់​នៅ​កន្លែង​ ហើយជនសង្ស័យបាន​រត់គេចខ្លួនបាត់។ លុះដល់​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុតាងនៅចំណុច​ព្រៃ​ក្រោយ​ភូមិ​ត្រពាំង​ក្រឡាញ់ ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ នាំមកសួរនាំ និងកសាង​សំណុំរឿង​តាម​នីតិវិធី​៕​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទីutes មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម