សន្តិសុខសង្គម
ដោយសារវិបត្តិស្នេហា នារីវ័យក្មេងពីរនាក់មកលោតទឹកសម្លាប់ខ្លួន
នារីវ័យក្មេងពីរនាក់បាននាំគ្នាសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួននៅលើស្បានជ្រោយចង្វា ដោយសារតែវិបត្តិស្នេហា តែត្រូវបានអ្នកធ្វើដំណើរនិងសមត្ថកិច្ចជួយឃាត់ទាន់ពេល និងលួងលោមឲ្យត្រឡប់ទៅផ្ទះវិញ។
ហេតុការណ៍ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននេះ បានកើតឡើងជាបន្តបន្ទាប់គ្នាត្រឹមរយៈពេល១០នាទីប៉ុណ្ណោះ នៅរាត្រីរាត្រីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នៅលើស្ពានជ្រោយចង្វាចាស់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ខណៈដែលគេឃាត់នាងទាន់ពេលហើយនោះ នារីទី១ដែលប៉ុនប៉ងសម្លាប់ខ្លួនបានរៀបរាប់ទាំងទឹកភ្នែកថានាងមានឈ្មោះ ស្រី ឡែន ហៅស្រីកា អាយុ២៥ឆ្នាំ មុខរបរចងការប្រាក់ មានប្តីឈ្មោះចឺម ខ្លួនទើរៀបការ បាន៥ឆ្នាំប៉ុណ្ណោះ។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/photo_2021-12-03_10-23-16-1024x576.jpg)
នាងបន្តទៀតថា សព្វថ្ងៃនេះនាងស្រលាញ់ប្តីខ្លាំងណាស់រហូតហ៊ានធ្វើគ្រប់យ៉ាងដើម្បីប្តី ប៉ុន្តែប្តីវិញហាក់លែងខ្វល់ពីនាង ហើយមួយរយៈក្រោយនេះប្តីនាងបានធ្វើបាបចិត្តនាងយ៉ាងខ្លាំងដូចជាដើរលេងសប្បាយមិនខ្វល់ខ្វាយប្រពន្ធ ចូលខារ៉ាអូខេ លួចមានស្រីថ្មីមិនខ្វល់រកការងារធ្វើគិតតែសប្បាយតែម្នាក់ឯង ការងារ ទាំងប៉ុន្មានទុកអោយនាងជាអ្នករ៉ាប់រងតែម្នាក់ឯងទោះយ៉ាងណានាងមិនរអ៊ូរទាំទេ សុំអោយតែប្តីបានសុខ និងស្រលាញ់កុំក្បត់ចិត្តនាងទៅបានហើយ។ តែប្តីនាងបែរមិនខ្វាយខ្វល់រត់ទៅសម្ងំនៅស្រុកកំណើតធ្វើ ប្រងើយកន្តើយទូរស័ព្ទក៏ប្លុកលេខនាងចោលទៀត ធ្វើអោយនាងគេងយំតែម្នាក់ឯងស្ទើររាល់យប់ស្មុគស្មាញគំនិតគិតអ្វីមិនចេញក៏សម្រេចចិត្តជិះកង់បីមកលើស្ពានជ្រោយចង្វាដើម្បីបញ្ចប់ជីវិតតែម្តង។ ប៉ុន្តែការគិតប្រុងសម្លាប់ខ្លួននេះមិនដូចបំណងនោះទេ គឺបានប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយចាប់ឃាត់ទាន់ពេល។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/photo_2021-12-03_10-23-38-1024x768.jpg)
ប្រភពព័ត៌មានបានបន្តទៀតថា លុះប្រហែលជា១០នាទីក្រោយមកក៏មាននារីរូបស្រស់ស្លៀកពាក់ស៊ិចស៊ីម្នាក់ទៀតបានធ្វើដំណើរតាមម៉ូតូកង់៣មកលោតទឹកសម្លាប់ខ្លួនដែរ ប៉ុន្តែក៏ត្រូវបានអ្នកធ្វើដំណើររួមទាំងប្រជាពលរដ្ឋឃើញហេតុការណ៍នាំគ្នាស្ទុះចាប់ឃាត់នាងទាន់ពេលរួចហើយក៏និយាយលួងលោមនាងកកុំឲ្យគិតខ្លីបែបនេះ។
នារីនោះបានប្រាប់គេយ៉ាងខ្លីថា មូលហេតុដែលនាងចង់សម្លាប់ខ្លួននេះដោយសារតែនាងបានឈ្លោះប្រកែកជាមួយសង្សាររបស់នាង។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/photo_2021-12-03_10-23-31-1024x576.jpg)
នាងមានឈ្មោះ ស្រីខួច សព្វថ្ងៃមានទីលំនៅនិងធ្វើការនៅម្ដុំទួលពង្រក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រោយពីប្រជាពលរដ្ឋរួមទាំងសមត្ថកិច្ចបាននិយាយណែនាំកុំឱ្យនាងមានបំណងសម្លាប់ខ្លួន នាងកាន់តែស្រែកទ្រហោយំបើទោះបីសមត្ថកិច្ចសួរនាំពីក្រុមគ្រួសារក៏នាងមិនព្រមប្រាប់។លុះប្រហែលជា១៥នាទីក្រោយមកក៏មានម៉ូតូកង់បីមួយគ្រឿងបានមកធានានារីរូបនោះដោយប្រាប់សមត្ថកិច្ចថា នឹងដឹកនាងវិលត្រឡប់ទៅផ្ទះវិញទើបសមត្ថកិច្ចអនុញ្ញាត៕
អត្ថបទ៖ រស្មី
![](https://www.kampucheathmey.com/wp-content/uploads/2021/12/photo_2021-12-03_10-23-24-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/12/photo_2021-12-03_10-22-53-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/12/photo_2021-12-03_10-22-49-1024x576.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច