សន្តិសុខសង្គម
ឡោមព័ទ្ធចាប់ក្រុមចោរគាស់ទ្វារចេតិយក្នុងវត្តបានម្នាក់ និងម្នាក់ទៀតកំពុងគេចខ្លួន
ក្រុមចោរពីនាក់បានធ្វើសកម្មភាពចូលគាស់ទ្វារចេតិយក្នុងវត្ត ត្រូវសមត្ថកិច្ចឡោមព័ទ្ធចាប់បានម្នាក់ និងម្នាក់ទៀតរត់គេចខ្លួន ។
ការឃាត់ខ្លួននេះបានកើតឡើងកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៩និង៣០នាទី នៅចំណុចវត្ត ព្រៃរោង ភូមិត្បូងក្តី ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

នគរបាលបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ វ៉ាន់ ថន ភេទប្រុស អាយុ៧០ឆ្នាំ មានទីលំនៅភូមិត្រពាំងចក ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរ ព្រះសង្ឃ។ ចំណែកជនសង្ស័យ២នាក់ ទី១ឈ្មោះ ម៉ៅ ព្រឹក ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅផ្ទះជួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ ទី២ឈ្មោះ អូន មិនស្គាល់អត្តសញ្ញាណ (គេចខ្លួន ) ។

នគរបាលបានអោយដឹងទៀតថា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៧និង៣០នាទី ជនសង្ស័យខាង លើបានបើកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងចេញពីផ្ទះជួលស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិ៣ សំដៅមកកន្លែងកើតហេតុ ហើយបានបើកម៉ូតូសណ្តោងរ៉ឺម៉ក ចូលទៅក្នុងវត្តព្រៃរោង ពេលទៅដល់ចំណុចកើតហេតុ ជនសង្ស័យទាំងពីរបានធ្វើសកម្មភាពលួចគាស់ទ្វារ ចេតិយបានចំនួន៣ផ្ទាំង រួចលើកដាក់រ៉ឺម៉កបើកចេញតាមក្រោយវត្ត ដើម្បីយកទ្វារចេតិយទៅលក់នៅឃ្លាំង អេតចាយ មួយកន្លែងស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយបានតម្លៃ ៤០០.០០០រៀល ។

លុះព្រឹកថ្ងៃទី២ ខែ ឆ្នាំ ដដែល ជនសង្ស័យទាំង០២នាក់ខាងលើ បានបើកម៉ូតូសណ្តោងរ៉ឺម៉កចូលក្នុងវត្តម្តង ទៀត បម្រុងធ្វើសកម្មភាពលួចគាស់ទ្វារចេតិយ តែត្រូវព្រះសង្ឃក្នុងវត្តឃើញ ហើយរាយការណ៍ជូន សមត្ថកិច្ច។ ភ្លាមនោះជនសង្ស័យទាំងពីរនាក់បានបើកម៉ូតូសណ្តោងរ៉ឺម៉ករត់គេខ្លួនតែត្រូវកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំបារគូ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំអន្លង់រមៀតឃាត់ខ្លួនជនសង្ស័យបានម្នាក់ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំនុំរឿងតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ឆៃ យ៉ា


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា