សន្តិសុខសង្គម
ឃាត់ខ្លួន និងណែនាំលើពលករខ្មែរ ៩នាក់ ប៉ុនប៉ងឆ្លងដែនចូលថៃដោយខុសច្បាប់
ពលករប្រុសស្រីចំនួន ០៩ នាក់ ត្រូវសមត្ថកិច្ចការពារព្រំដែនកម្ពុជាថៃ បានឃាត់ខ្លួន ខណៈពួកគេប៉ុនប៉ងឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់ ដោយចូលមកអប់រំ និងធ្វើកិច្ចសន្យា កាលពីថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២១ នេះ។

ករណីខាងលើនេះ ត្រូវបាននគរបាលការិយាល័យផ្សព្វផ្សាយអប់រំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងនៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២១ នេះថា ក្រោមការអនុវត្តវិធានការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា និងថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញាមេខ្យល់នាំពលករចេញចូលខុសច្បាប់ឆ្លងដែនចូលទឹកដីថៃទប់ស្កាត់ និងឃាត់ខ្លួនពលករ០៩នាក់ប៉ុនប៉ងឆ្លងដែនចូលក្នុងទឹកដីថៃ ដោយខុសច្បាប់យកមកអប់រំ។
ប្រភពខាងលើបន្តថា ការឃាត់ខ្លួនពលករខាងលើបានធ្វើឡើងកាលពីថ្ងៃទី ០២ ខែធ្នូថ្មីៗនេះ ដោយកងកម្លាំងចម្រុះប្រចាំតំបន់ព្រំដែន បានចុះបង្ក្រាបទប់ស្កាត់ករណីប៉ុនប៉ងលួចឆ្លងដែនរបស់ក្រុមពលករខាងលើនៅក្នុងភូមិសាស្ត្រតំបន់ព្រំដែនកម្ពុជា និងថៃ ដែលពលករខាងលើបានធ្វើសកម្មភាពឆ្លងដែននៅត្រង់ចំណុចភូមិសាស្ត្រភូមិពោធិ៍ជ្រៃ ឃុំសិរីមាជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង សរុបចំនួន ០៩ នាក់ ក្នុងនោះបុរសចំនួន ០៣ នាក់និ ងស្ត្រីចំនួន ០៥ នាក់ និងក្មេង ១ នាក់ផង។

ពលករទាំង០៩នាក់ខាងលើ ក្រោយការបង្ក្រាបកម្លាំងជំនាញបានធ្វើការអប់រំណែនាំ និងសាកសួរស្វែងរកមុខសញ្ញាមេខ្យល់រួចអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់លំនៅឋានរៀងៗខ្លួនវិញ៕
អត្ថបទ៖ សៅ សារិទ្ធ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ