Connect with us

សន្តិសុខសង្គម

តំណាង​អយ្យការ​ដោះលែង​លោក ប៊ុន ផាក ឲ្យនៅក្រៅឃុំ តែ​សំណុំរឿង​នៅ​បន្ត​

បានផុស

នៅ

​ភ្នំពេញ ៖ ប្រភព​ព័​ត៌មាន​ពី​សាលាដំបូង​នៅវេលា​ម៉ោង១៩​ព្រល​ប់​ថ្ងៃទី០៤​ ខែធ្នូ ឆ្នាំ​២០២១​នេះ បាន​ដោះលែង​លោក ប៊ុន រស្មី ហៅ ប៊ុន ផាក ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ​ហើយ ប៉ុន្តែ​សំណុំរឿង​នៅ​បន្ត​នៅ​ព្រឹកស្អែក​ទៀត ក្រោម​រូប​ភាព​ជនសង្ស័យ​នៅក្រៅ​ឃុំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ប៊ុន រស្មី ហៅ ប៊ុន ផាក ត្រូវ​សមត្ថកិច្ច​ចាប់​ដាក់​ខ្នោះ​បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង បន្ទាប់ពី​មាន​ពាក្យបណ្ដឹង​របស់​បុរស​ម្នាក់​ឈ្មោះ ជា ចាន់​តុលា បាន​ដាក់​ពាក្យ​ប្ដឹង​ពី​បទ​ឆបោក និង​ក្លែងបន្លំ​ជា​មេធាវី​នៅ​ក្នុង​ទំនាស់​មួយ​មាន​ទម្រង់​ដូចជា​ស្នេហា​ត្រីកោណ​យ៉ាង​មិ​ច​មិន​ច្បាស់លាស់ ហើយ​សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​បញ្ជូន​មក​តុលាការ។

ក្នុង​នោះ​ ក្រោយ​ការសាកសួរ​ពេញ​មួយថ្ងៃ លោក គឹម ហុង​សាន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​បានសម្រេច​ដោះលែង​ឲ្យ​គ្រូ​ជោគជ័យ​ឈ្មោះ ប៊ុន រស្មី ឲ្យ​ត្រឡប់ទៅ​ផ្ទះ​វិញ​នា​ព្រលប់​នេះ តែ​សំណុំរឿង​នៅ​បន្ត​តាម​នីតិវិធី​នា​ព្រឹកស្អែក៕

ដោយ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកនាំពាក្យ៖ ការតែងតាំងមេបញ្ជាការកងទ័ពជើងទឹកដោយព្រះរាជក្រឹត្យ តាមសំណើនាយករដ្ឋមន្រ្តី គឺស្របតាមច្បាប់ គ្មានអ្វីខុសឡើយ

Sokha Hotels

ព័ត៌មានពេញនិយម