Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះផ្ទះតូចៗអស់១២ខ្នងនៅគីឡូម៉ែត្រលេខ៩ ខណ្ឌឬស្សីកែវ

បានផុស

នៅ

នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១​ វេលាម៉ោង​ ៧និង៣០នាទី​ មានករណីគ្រោះអគ្គិភ័យឆាបឆេះមណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ ស្ថិតនៅចំណុចផ្លូវ​ជាតិលេខ៥​ ភូមិ៥​ ក្រុម៤ សង្កាត់ច្រាំងចំរេះទី១​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​  បានឆេះបំផ្លាញអស់ផ្ទះតូចៗចំនួន ១២ខ្នង និងសម្ភារប្រើប្រាស់អស់ទាំងស្រុងផងដែរ។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា​ ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះ គឺជាសំណង់មិនរៀបរយចំនួន​ ១២ខ្នងផ្ទះតូច​ ហើយបានរាលដាលដល់ផ្ទះអ្នកជិតខាងមានឈ្មោះ​ ចាន់​ សារីម​ ភេទស្រី​ អាយុ​ ៦១ឆ្នាំ​ មុខរបរគ្រូតំប្បាញ។ បើតាមលោក ព្រហ្ម យ៉ន ចំពោះមូលហេតុ​នៃការឆាបឆេះនេះ​ បណ្តាលមកពីការដុតទៀនបង្កជាអគ្គិភ័យ។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះផ្ទះឈើលើថ្មក្រោម ទំហំ (១៥ម៉ែត្រ x ១៥ម៉ែត្រ​)​ ឆេះសំណង់មិនរៀបរយ​ ១២ខ្នងផ្ទះតូច​ និងរាលដាលដល់ផ្ទះសិប្បកម្មសូត្រតម្បាញ​ និងហូល​ ខូចខាតកុំព្យូទ័រចំនួន​ ៣គ្រឿង,​ ទូរទឹកកកចំនួន​ ១គ្រឿង,​ លុយខ្មែរចំនួន​ ២លានរៀល​ និងលុយដុល្លារចំនួន​ ១,០០០ដុល្លារ​ អស់ទាំងស្រុង។ នេះបើតាមរបាយការណ៍របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

បើតាមរបាយការណ៍ នៅក្នុងប្រតិបត្តិការសង្គ្រោះ កម្លាំងជំនាញ បានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ១៣គ្រឿង ប្រើប្រាស់ទឹកអស់​ ២៦ឡាន ស្មើនឹង ១០៤ម៉ែត្រគូប​ និងរថយន្តពន្លត់អគ្គិភ័យជំនួយរបស់សាលាខណ្ឌឫស្សីកែវ​ ចំនួន​ ១គ្រឿង​ ប្រើប្រាស់ទឹកអស់​ ២ឡាន​ ស្មើនឹង​ ៨ម៉ែត្រូគូប​ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ៨និង៣០នាទីនាថ្ងៃដដែរ៕

អត្ថបទ៖ ទួន សុផល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

សន្តិសុខសង្គម៤ ម៉ោង មុន

ទុស្សេខ្សែភ្លើងឆេះផ្ទះជាន់ទី ០២ ខូចខាតសម្ភារៈមួយចំនួនធំ នៅខណ្ឌបឹងកេងកង

Sokha Hotels

ព័ត៌មានពេញនិយម