Connect with us

សន្តិសុខសង្គម

ទំនាស់ពាក្យសម្ដី ប្ដីវាយនិងរឹត.ក សម្លាប់ប្រពន្ធ ខណៈកំពុងមានជំងឺប្រចាំកាយ

បានផុស

នៅ

ស្ត្រីវ័យ៤៤ឆ្នាំម្នាក់ត្រូវបានបុរសជាប្ដីវាយនិងយកអាវរឹត.កសម្លាប់ ខណៈកំពុងមានជំងឺបេះដូងប្រចាំកាយ បន្ទាប់ពីបុរសជាប្ដីស្រវឹងស្រា និងមានទំនាស់ពាក្យសម្ដីជាមួយគ្នា។

ករណីនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ យប់​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២១ ស្ថិតនៅ​ភូមិ​សែន​ត ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា​ ខេត្តស្វាយរៀង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បានឱ្យដឹងថា ​ជនសង្ស័យ​ជា​ប្ដី​មានឈ្មោះ នេ​ត រ៉ា អាយុ​៤៤​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​សែន​ត ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​។ ចំណែក​ជនរងគ្រោះ​ជាប្រពន្ធមានឈ្មោះ​ សោ សុ​ខី អាយុ​៤៤​ឆ្នាំ មុខរបរ​កសិករ រស់ក្នុង​ភូមិ​ឃុំ​ជាមួយគ្នា​។

នៅមុន​កើតហេតុ​ជនសង្ស័យ​ជា​ប្ដី​បាន​ផឹកស្រា​ស្រវឹង​រហូត​មានទំនាស់​ពាក្យសម្តី​ឈានដល់​ប្រើ​អំពើហិង្សា​ដោយបាន​វាយ​ប្រពន្ធ​មួយ​ដៃ​ ហើយ​ទាញ​អាវ​ទៅ​រឹត.ក​ ពីក្រោយ​បណ្តាលឱ្យ​ប្រពន្ធ​ប្រកាច់​ស្លាប់ មុនពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ ។

សមត្ថកិច្ច​បានបញ្ជាក់​ថា មូលហេតុ​ដោយសារតែ​ប្តី​ស្រវឹងស្រា​វាយ​ប្រពន្ធ ដោយ​ប្រពន្ធ​កំពុងមាន​ជំងឺ​បេះដូង​ប្រចាំកាយ​។​

បន្ទាប់ពី​ទទួលបាន​ព័ត៌មាន កម្លាំងនគរបាលបានចុះ​ដល់​កន្លែងកើតហេតុ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាមច្បាប់។​ ចំណែកសព​ស្ត្រី​ជា​ប្រពន្ធ​ ត្រូវបាន​សាច់ញាតិ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

អង្គរសង្ក្រាន្តឆ្នាំនេះ នឹងរៀបចំទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ

ព័ត៌មានជាតិ១២ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១២ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ១២ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ២០ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ១២ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ២១ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម