សន្តិសុខសង្គម
លួចលុយនិងសម្ភារៈសរុបខ្ទង់ម៉ឺនដុល្លារ សមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ
ជនសង្ស័យម្នាក់ដែលជំនាញខាងលួចចូលក្នុងផ្ទះពលរដ្ឋយកទ្រព្យសម្បត្តិរួចគេចខ្លួនបានដោយសុវត្ថិភាពជាច្រើនដងនោះ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានខេត្តសៀមរាប បានចុះស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ហើយ។
ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១៦និង៣០នាទីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅចំណុចភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងនគរបាលជំនាញពញរហ្មទណ្ឌខេត្ត បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យ៉ាន់ បូរី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរគ្មានរស់នៅភូមិកំព្រុំ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តក្នុងក្រុងសៀមរាប ចំនួន ០៤ករណី គឺនៅក្នុងអំឡុងខែតុលានិងខែវិច្ឆិកាឆ្នាំ២០២១ ជនសង្ស័យ ឈ្មោះ យ៉ាន់ បូរី បានធ្វើសកម្មភាពផ្លោះរបង ចូលលួចទ្រព្យសម្បត្តិក្នុងក្រុងសៀមរាប ករណីទី១កាលពីវេលាម៉ោង០២និង៣០នាទី យប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចហាងលក់ទូរស័ព្ទរបស់ជនរងគ្រោះឈ្មោះ រ៉ែម រាប ស្ថិតវត្តបូព៌លួចយកកូនសោទូចាក់បើកយកទូរស័ព្ទម៉ាកoppoនិងvivoចំនួន០៨គ្រឿង។ ករណីទី២កាលពីវេលាម៉ោង០១និង៤០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះជនរងគ្រោះឈ្មោះ ចាន់ ធឿន ស្ថិតក្នុងភូមិគោកតាចាន់ ជនសង្ស័យបានផ្លោះរបងចូលលួចយកប្រាក់ដុល្លារ៧០០០ដុល្លារ និងទូរស័ព្ទsumsung១គ្រឿង។ករណីទី៣:កាលពីវេលាម៉ោង២២និង០០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លើជនរងគ្រោះ ឈ្មោះ ហេង សៀក ត្រង់ចំណុចភូមិសាលាកន្សែង ជនសង្ស័យចូលលួចយកទូរស័ព្ទ០៤គ្រឿង( iPhone 6plus ០១គ្រឿង, xs max ០១គ្រឿង, oppo ០១គ្រឿង និង reall me ០១គ្រឿង )។ករណីទី៤: កាលពីវេលាម៉ោង ០២និង៥០នាទីយប់ឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១លើជនរងគ្រោះឈ្មោះ គុជ សុវណ្ណ ត្រង់ចំណុចភូមិខ្នារជនសង្ស័យ បានយកឈើឆ្កឹះយកកាបូបរបស់ជនរងគ្រោះទុកក្នុងបន្ទប់ក្នុងកាបូបមានប្រាក់ចំនួន៥០០ដុល្លារ, ប្រាក់ខ្មែរ៥ម៉ឺនរៀល។ រហូតដល់ថ្ងៃទី០៦ ខែធ្នូឆ្នាំ២០២១នេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យខាងលើយកមកធ្វើការសាកសួរ។
លោកបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ យ៉ាន់ បូរី បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពករណីខាងលើនេះ ពិតប្រាកដមែន ។ ចំពោះប្រាក់ដែលលួចបានខ្លួនបានចាយអស់ ចំណែកទូរស័ព្ទ ខ្លួនបានលក់ឲ្យពួកម៉ូតូឌុបមុខផ្សារលើយកប្រាក់ចាយអស់ហើយ។ លោកបញ្ជាក់ទៀតថា ចំពោះករណីទាំង០៤ ខាងលើនេះគឺមាន video camera ថតអំពីសកម្មភាពរបស់ជនសង្ស័យនៅកន្លែងកើតហេតុផងដែរ។ លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង កន្លងទៅក្រុមការងាររបស់លោកបានចុះស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យដែលជំនាញខាងលួចគាស់ផ្ទះពលរដ្ឋបានជាបន្តបន្ទាប់ផងដែរ។
បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ កុសល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល