សន្តិសុខសង្គម
ផ្ទុះអាវុធទាំងយប់ជាង ២០ គ្រាប់ ផ្អើលពលរដ្ឋពេញភូមិ សមត្ថកិច្ចកំពុងតាមប្រមាញ់មុខសញ្ញា
បាត់ដំបង ៖ ជនសង្ស័យម្នាក់ ដែលជាប្រជាពលរដ្ឋធម្មតា បានលាក់ទុកអាវុធខុសច្បាប់ ព្រមទាំងបានបាញ់អស់ជាង ២០ គ្រាប់ ខណៈដែលជនរូបនេះស្រវឹង ហើយបានរត់ចូលព្រៃបាត់ស្រមោល ដោយសមត្ថកិច្ចទាំង៣អង្គភាពកំពុងតាមរក។

ហេតុការណ៍ដែលកម្ពុជាថ្មី ទទួលបានព័ត៌មានបឋម គឺបានកើតឡើងនៅវេលាម៉ោង ប្រមាណ ជាង ៨ យប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ នៅនឹងផ្ទះជនបង្កផ្ទាល់តែម្តង ដែលស្ថិតក្នុងភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។

បើតាមសម្តីរបស់ប្រជាពលរដ្ឋបាននិយាយថា នៅមុនពេលកើតហេតុ គេឃើញឈ្មោះ សុខ គង់ ភេទប្រុស អាយុ៥៤ឆ្នាំ បានផឹកស៊ីឡើងស្រវឹង ហើយទំនងជាមានការទាស់សម្តីជាមួយកូនប្រសារ បន្តិចបន្ទួច ស្រាប់តែមួយសន្ទុះក៏ឮស្នូរផ្ទុះអាវុធជាច្រើនគ្រាប់ ដែលទំនងជាបាញ់ឡើងលើ បណ្តាលឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចជាខ្លាំង ព្រោះមិនដឹងថា បុគ្គលរូបនេះ មានលាក់ទុកអាវុធតាំងពីពេលណាមក រួចហើយគេក៏លឺកាំភ្លើងរត់គេចខ្លួនចូលព្រៃបាត់ស្រមោល។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានចុះត្រួតពិនិត្យដោយសង្កេតឃើញថា ជនសង្ស័យបានប្រើប្រាស់អាវុធធុន AK-47 ដោយកម្លាំងបានរកឃើញសំបកគ្រាប់ដែលបាញ់រួចមានចំនួន ២១ គ្រាប់ ។ បច្ចុប្បន្នទាំងកម្លាំងអធិការ កម្លាំងយោធា ក៏ដូចជាកម្លាំងអាវុធហត្ថ កំពុងតាមស្វែងរកមុខសញ្ញាយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ ៖ សោ និយមរ័ត្ន








-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ