សន្តិសុខសង្គម
តុលាការ នឹងបន្តសវនាសំណុំរឿងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលតាមរយៈផែនការ៩ វិច្ឆិកា នៅថ្ងៃទី១៤ ខែធ្នូ ខាងមុខ
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ នេះ បានបន្តបើកសវនាការជំនុំជម្រះកាត់ទោសទណ្ឌិត សម រង្ស៊ី មេឧទ្ទាមក្រៅច្បាប់ និងអតីតថ្នាក់ដឹកនាំ រួមទាំងសកម្មជន នៃអតីតគណបក្សសង្គ្រោះជាតិ សរុបចំនួន៤២ នាក់ ពាក់ព័ន្ធនឹងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈផែនការវិលចូលស្រុក ៩ វិច្ឆិកា ។
សវនាការនេះ ដឹកនាំដោយលោក រស់ ពិសិដ្ឋ ជាចៅក្រមប្រឹក្សាជំនុំជម្រះ លោក សេង ហៀង ព្រះរាជអាជ្ញា និងលោក សំម ឬទ្ធីវាសនា គឺជាតំណាងព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ ហើយបើយោងតាមឯកសារតុលាការ ជនជាប់ចោទនៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ រួមមានលោក សម រង្ស៊ី, លោកស្រី ជូឡុង សូមួរ៉ា, លោក ម៉ែន សុថាវរិន្ទ្រ , លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី និងលោក នុត រំដួល ព្រមទាំងគូកនសរុប ចំនួន៤២នាក់ មានទាំងកញ្ញា សេង ធារី ផងដែរ។ ពួកគេត្រូវបានជាប់ចោទពីបទ “រួមគំនិត ក្បត់” និង “ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម”។

នៅក្នុងសវនាការនាព្រឹកនេះ បន្ទាប់ការដេញដោលសាកសួរជនជាប់ចោទ ដែលមានវត្តមាននៅក្នុងអង្គសវនាការអស់រយៈពេលមួយព្រឹកមក លោកចៅក្រមប្រឹក្សាជំនុំជម្រះ ក៏បានលើកពេលសវនាការនេះទៅធ្វើនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ខាងមុខបន្តទៀត។
ជាការកត់សម្គាល់កញ្ញា សេង ធារី ដែលមានឈ្មោះនៅក្នុងសំណុំរឿងនេះដែរ បានចូលមកតុលាការក្នុងសម្លៀកបំពាក់ជាអប្សរាបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជន។
ផែនការ នៃការវិលចូលប្រទេសកម្ពុជាវិញរបស់ ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាម ដែលអំពាវឱ្យកងទ័ពបំបែកខ្លួនកាលពីឆ្នាំ២មុននោះ គឺជា “រដ្ឋប្រហារ” ដែលជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។
ក្រុមមេក្លោងដែលរៀបចំផែនការ៩ វិច្ឆិកា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោសមេឧទ្ទាមក្រៅច្បាប់ សម រង្ស៉ី ឱ្យជាប់ពន្ធនាគារ២៥ ឆ្នាំ ព្រមទាំងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតផងដែរ។ លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ឱ្យជាប់ពន្ធនាគារចំនួន២២ឆ្នាំ និងកាត់ទោសលោកស្រី ជូឡុង សូមួរ៉ា, លោក ម៉ែន សុថាវរិន្ទ្រ, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន, លោក ឡុង រី និងលោក នុត រំដួល ឱ្យជាប់ពន្ធនាគារ២០ឆ្នាំផងដែរ។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌ ធ្លាប់បានពន្យល់ថា ផែនការវិលត្រឡប់របស់ទណ្ឌិត សម រង្សី នៅថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩ គឺរៀបចំឡើងក្នុងគោលដៅដើម្បីចាប់នាយករដ្ឋមន្ត្រីក្នុងតំណែង និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ ដូច្នេះផែនការនេះ គឺជា “ការប៉ុនប៉ងធ្វើរដ្ឋប្រហារ” តាមមធ្យោបាយហិង្សាយ៉ាងពិតប្រាកដ។ លោកបញ្ជាក់ថា “ផែនការវិលត្រឡប់” គឺជាលេស និងជាកលល្បិចនយោបាយ ដើម្បីបោកបញ្ឆោត និងអូសទាញប្រជាជនស្លូតត្រង់ឱ្យចូលរួមក្នុងផែនការខាងលើនេះតែប៉ុណ្ណោះ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?