សន្តិសុខសង្គម
តុលាការបាត់ដំបង សម្រេចឃុំខ្លួន ភេទទី ៣ ពីបទគំរាមកំហែងហែកកេរ្តិ៍បុរសៗ មានទាំងសមត្ថកិច្ច និងអ្នកមានមុខមាត់
ក្រោយពីការសាកសួរតុលាការខេត្តបាត់ដំបង បានសម្រេចបញ្ជូនជនភេទទីបីម្នាក់ ដែលក្លែងជាស្រីស្អាតឆាតសុំមើលប្រដាប់ភេទប្រុសៗរួចថតទុកគំរាមយកលុយ ទៅដាក់ឃុំនៅពន្ធនាគារខេត្តបាត់ដំបងហើយ កាលពីដើមសប្តាហ៍ នៃខែធ្នូ កន្លងទៅថ្មីៗនេះ។

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្ន របស់សាលាដំបូងខេត្តបាត់ដំបង ចុះថ្ងៃទី ០៥ខែធ្នូ ឆ្នាំ ២០២១ ដោយចៅក្រមស៊ើបសួរ លោក ឃី ឆ័យ បានសម្រេចដាក់ ជនសង្ស័យ ឈ្មោះ ឈន់ កូរីណា ( ភេទទី៣ ) អាយុ ២៤ ឆ្នាំ មានទីលំនៅ ភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទគំរាមកំហែងហែកកេរ្តិ៍ ប្រព្រឹត្តិនៅតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ តាមបញ្ញត្តិមាត្រា ៣៧២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ ដោយដីកាដែលចុះថ្ងៃទី ០៥ ធ្នូ នោះក៏បានបញ្ជាក់ថា តុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនសង្ស័យរយៈពេលអតិបរមា ៤ ខែ។

លោក ឈឿង គឹមសុង នាយការិយាល័យព្រហ្មទ័ណ្ឌ កម្រិតស្រាលដែលដឹកនាំកម្លាំង ចុះស្រាវ ជ្រាវផ្ទាល់បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ឈន់ កូរីណា ភេទប្រុស ( ភេទទី៣ ) អាយុ ២៤ ឆ្នាំ មានទីលំនៅ ភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នេះបានបន្លំខ្លួនជាស្រីស្អាត ដោយប្រើអាខោនហ្វេសប៊ុក ឈ្មោះ Bona ta momo ឆាតទាក់ទងប្រុសៗ ជាច្រើននាក់ ដោយសុំមើលប្រដាប់ភេទជាថ្នូរនឹងឲ្យមើលវិញ រួចគេឆ្លៀតឱកាសថតរូបទុក ដើម្បីគំរាមយកលុយ។

តាមរូបក្នុងទូរស័ព្ទដែលសមត្ថកិច្ចដកហូតបានពី ជនសង្ស័យ គឺមាន បុរសរងគ្រោះ ប្រហែលពី ៣០ ទៅ៤០នាក់ (ដែលមានទាំងជនរងគ្រោះជាសមត្ថកិច្ច និងអ្នកមានមុខមាត់ខ្លះផងដែរ) ដែលលង់ខ្លួនបង្ហាញកេរ្តិ៍ភេទឲ្យជនសង្ស័យថតបាន នឹងរងនូវការគំរាមយកលុយជាបន្តបន្ទាប់។
ករណីចុងក្រោយ ដែលឈានដល់ការឃាត់ខ្លួនជនសង្ស័យភេទទីបីខាងលើនេះ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះម្នាក់ ឈ្មោះ រ.វ រស់នៅខេត្តបាត់ដំបង ដែលរងការគំរាមកំហែង ពីជនសង្ស័យអស់ប្រាក់ប្រមាណ៤ពាន់ទៅ៥ពាន់ដុល្លារជាថ្នូរនឹង មិនបង្ហោះរូបភាព អាក្រាតកាយលើបណ្តាញសង្គម ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យភេទទីបីខាងលើ បានទាក់ទងជាមួយជនរងគ្រោះតាមគណនីហ្វេសប៊ុក ឈ្មោះ Bona ta momo ដាក់រូបស្រីស្អាតប្រមាណជាងមួយឆ្នាំកន្លងមកហើយ រហូតដល់ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២១ ជនសង្ស័យខាងលើប្រើល្បិចទាក់ទងគ្នាតាមឆាត និងបានសួរទៅកាន់ជនរងគ្រោះថា ចង់មើលផ្នែកខាងក្រោមទេ បើចង់មើលជនរងគ្រោះត្រូវដោះខោអាវចេញពីខ្លួនទាំងអស់ ហើយជនសង្ស័យក៏បានថតរូបជនរងគ្រោះរក្សាទុក ហើយក្រោយមកបាន ធ្វើការគំរាមយកលុយជាបន្តបន្ទាប់ ជាថ្នូរនឹងមិនបង្ហោះរូបជាសាធារណៈលើបណ្តាញសង្គម។ ទីបំផុតរហូតដល់ជនរងគ្រោះទ្រាំលែងបាន ក៏ដាក់ពាក្យបណ្តឹងមកកាន់សមត្ថកិច្ច ដើម្បីស្រាវជ្រាវរកជនសង្ស័យខាងលើដើម្បីចាត់ការតាមច្បាប់តែម្តង។

តាមចម្លើយសារភាព ជនសង្ស័យខាងលើនេះ បានធ្វើការគំរាមកំហែងយកលុយពីជនរង គ្រោះច្រើននាក់ បានប្រហែល៧ ពាន់ទៅ ៨ ពាន់ដុល្លារ ជាថ្នូរនឹងការមិនបង្ហោះរូបភាពអាក្រាតលើបណ្តាញសង្គម។ សមត្ថកិច្ចអំពាវនាវដល់ជនរងគ្រោះ ដោយស្នាដៃស្រីស្អាតភេទទីបីនេះផ្សេងទៀត សូមទំនាក់ទំនងមកសមត្ថកិច្ចដើម្បីដាក់ពាក្យបណ្តឹងបន្ថែម៕
អត្ថបទ៖ សោ និយមរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ