សន្តិសុខសង្គម
Update៖ សមត្ថកិច្ចរកឃើញកាំភ្លើងដែលជនសង្ស័យបាញ់ជាង២០គ្រាប់រួចរត់គេចខ្លួន
សមត្ថកិច្ចបានតាមប្រមាញ់ និងស្រាវជ្រាវរុករកមុខសញ្ញាដែលបានបាញ់អស់ជាង២០គ្រាប់ រួចរត់គេចខ្លួន បង្កការភ្ញាក់ផ្អើលពេញស្រុកសំឡូតពេលនេះបានប្រទះឃើញកាំភ្លើងហើយ ដែលជនបង្កបានផ្លុងចោលក្នុងគុម្ពោធព្រៃ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងប្រហែល៨យប់ មានការបាញ់បោះសេរីចំនួន២១ គ្រាប់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ដែលការបាញ់នេះបង្កដោយជនសង្ស័យឈ្មោះ សុខ គង់ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។

ករណីនេះគេសង្ស័យថា អាចមានការទាស់សម្តីជាមួយកូនប្រសារផង និងមកពីជនសង្ស័យផឹកស៊ីស្រវឹងផង ក៏ទាញកាំភ្លើងដែលលាក់ទុកខុសច្បាប់មកបាញ់ឡើងលើតែម្តង ដែលសមត្ថកិច្ចបានរកឃើញសំបងកាទុស្ស AK-47 សរុបចំនួន២១គ្រាប់ រួចជនសង្ស័យក៏បានរត់គេចខ្លួនចូលព្រៃបាត់ទាំងយប់តែម្តង។

ក្រោយពីកម្លាំងសមត្ថកិច្ចតាមស្រាវជ្រាវរុករកអស់មួយរយ:ខ្លីរួចមក នៅល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ កម្លាំងងជំនាញសហការជាមួយកម្លាំងអន្តរាគមន៍ស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសាញ បានរកឃើញកាំភ្លើងAK-47 (ស្វ័យបត់) ១ដើម ពុំមានបង់ដែលជនសង្ស័យបោះចោលនៅចំណុចក្នុងព្រៃខាងក្រោយផ្ទះ ចម្ងាយប្រហែល៥០០ម៉ែត្រ ចំណែកជនសង្ស័យកំពុងគេចខ្លួនបាត់នៅឡើយ ៕
អត្ថបទ៖ សោ និយមរ័ត្ន




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ