សន្តិសុខសង្គម
បង្ក្រាបល្បែងភ្នាល់បាល់តាមអ៊ីនធើណត នៅសង្កាត់ទឹកល្អក់ទី ៣ ឃាត់ខ្លួនមនុស្ស ៥ នាក់
ចុះបង្ក្រាបល្បែងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធើណត ក្នុងសង្កាត់ទឹកល្អក់ទី៣ ដោយឃាត់ខ្លួនមនុស្ស៥នាក់ និងវត្ថុតាងមួយចំនួនទៀត បញ្ជូនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌដើម្បីអនុវត្តតាមនិតិវិធីច្បាប់បន្ត ។

មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ១៦ និង ១១ នាទី គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ដឹកនាំបញ្ជាដោយ លោក ជា ពិសី អភិបាលខណ្ឌទួលគោក ដោយមានវត្តមានចូលរួមពី លោក ទៀវ សំអឿន អភិបាលរងខណ្ឌ និងកម្លាំងចម្រុះ បានចុះបង្ក្រាបជាក់ស្តែង ទីតាំងបើកអ៊ីនធើណតមួយកន្លែង ដែលលួចបង្កប់ការភ្នាល់បាល់តាមប្រព័ន្ធអនឡាញ ស្ថិតនៅ ផ្ទះលេខ ២៥៦CE0 ផ្លូវ១៨២ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


ក្នុងប្រតិបត្តិការនេះ បានធ្វើការឃាត់ខ្លួនមនុស្សចំនួន ០៥ នាក់ រួមមាន បុគ្គលិកម្នាក់ និងអ្នកភ្នាល់៤នាក់ ព្រមទាំង បានដកហូតសម្ភារៈ រួមមាន កុំព្យូទ័រចំនួន ០៩ ឈុត។ បច្ចុប្បន្ននេះ ទីតាំងខាងលើ ត្រូវបានបិទ ដោយឡែក មនុស្ស និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌដើម្បីអនុវត្តតាមនិតិវិធីច្បាប់បន្ត ៕


អត្ថបទ៖ ស្រីរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ