សន្តិសុខសង្គម
ប្រទះឃើញសពទារកទើបកើត ត្រូវជនមិនស្គាល់មុខយកទៅប្លុងចោលមុខវត្តជម្ពូវ័ន
មានហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញសពទារកម្នាក់ក្នុងសភាពរុំកន្សែង ដាក់ក្នុងកេសក្រដាសប្លុងទុកចោលក្រោមរូបសំណាកដំរី ខាងមុខវត្តជម្ពូវ័ន ផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា កេសក្រដាសដាក់សពទារកត្រូវបានគេប្រទះឃើញតាំងពីព្រឹកព្រលឹមមកម្ល៉េះ មិនដឹងថាជនណាយកទៅដាក់នោះទេ ខណៈដែលទីតាំងខាងលើនៅពេលយប់ មានអ្នកលក់ដូរបន្លែច្រើន គិតស្មានថាជាកេសរបស់អ្នកលក់ដូរបន្សល់ទុក ទើបគ្មានអ្នកអើពើ។ ដោយរង់ចាំនិងឃើញពេញមួយព្រឹកទៅហើយគ្មានអ្នកទៅយក ហើយក៏មិនដឹងថាក្នុងកេសមានអ្វី នៅវេលាម៉ោងខាងលើមានពលរដ្ឋគាត់ងឿងឆ្ងល់ទៅបើកបង្ហើបមើល ក៏ប្រទះឃើញមានសពទារកក្នុងកេស ទើបបង្កឲ្យភ្ញាក់ផ្អើល រាយការណ៍ប្រាប់សមត្ថកិច្ច អាជ្ញាធរចុះទៅពិនិត្យជាក់ស្តែង ។
ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានចុះទៅពិនិត្យកោសល្យវិច័យ រួចយកទៅបូជានៅក្នុងវត្តជម្ពូវ័នតែម្តង៕
អត្ថបទ៖ សុខា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២២ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan