សន្តិសុខសង្គម
យកកាំបិតចុងស្រួចប្រលែងលេងជាមួយប្រពន្ធ ជ្រុលដៃចាក់ស្លាប់មុនបញ្ជូនដល់មន្ទីរពេទ្យ
ស្ត្រីម្នាក់ត្រូវបានបុរសជាប្ដីរបស់ខ្លួនយកកាំបិតចុងស្រួច ចាក់ត្រូវផ្លោកនោមបណ្ដាលឲ្យកកឈាមស្លាប់មុនពេលបញ្ជូនដល់មន្ទីរពេទ្យ។
ករណីឃាតកម្មនេះបានកើតឡើងកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ នាវេលាម៉ោង២០និង៤៦នាទី នៅចំណុចផ្ទះចាំចម្ការម្រេចមួយកន្លែង ស្ថិតនៅក្នុងភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នី សែន ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានស្រុកកំណើតរស់នៅភូមិធ្លក ឃុំស្ពឺខ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ ចំណែកបុរសជាប្ដីមានឈ្មោះ ឡាយ ហៀង អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នក្នុងភូមិ-ឃុំកើតហេតុ។

តាមចម្លើយសារភាពរបស់ជនដៃដល់ជាប្ដីបានសារភាពថា មុនពេលកើតហេតុខ្លួនបានទៅផឹកស្រានៅផ្ទះឈ្មោះ សួន (អ្នកជិតខាង) បន្ទាប់មកក៏ត្រឡប់មកផ្ទះវិញ ។ ពេលមកដល់ផ្ទះឃើញប្រពន្ធកំពុងដាំបាយក៏បានបបួលផឹកស្រាជាមួយគ្នា ពេលផឹកស្រារួចប្រពន្ធចូលដេកក្នុងមុងមុន។
ជនដៃដល់បានបន្ថែមថា ពេលនោះខ្លួនបានយកកាំបិតចិតបន្លែមកចិតផ្លែត្របែកហូប ហើយក៏បាននិយាយលេងសើចឆ្លងឆ្លើយគ្នាជាមួយប្រពន្ធ បន្ទាប់មកខ្លួនក៏បានយកកាំបិតចិតបន្លែទៅចាក់លលេងក៏ជ្រុលដៃដល់ទីជម្រៅកកឈាមនៅក្នុងខ្លួន បណ្តាលអោយជនរងគ្រោះស្លាប់បាត់បង់ជីវិតមុនពេលបញ្ជូនមកដល់មណ្ឌលសុខភាព។
តាមកាពិនិត្យរបស់សមត្ថកិច្ច ជនសង្ស័យជាប្តីបានចាក់ត្រង់ពោះ ធ្លាយដល់ផ្លោកនោម និងបណ្តាលកកឈាមក្នុងពោះស្លាប់បាត់បង់ជីវិត ក្រៅពីនោះពុំមានស្លាកស្នាម ឬរងរបួសនៅកន្លែងផ្សេងទៀតឡើយ ។
ជនសង្ស័យជាប្តីត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ