សន្តិសុខសង្គម
សាកថ្មពិលទុកចោល សង្ស័យផ្ទុះបង្កជាភ្លើងឆេះផ្ទះ ២ ខ្នង ទាំងកណ្តាលថ្ងៃ
ផ្ទះ ២ ខ្នង ត្រូវអណ្តាតភ្លើងឆាបឆេះគ្មានសល់ និងខ្ទេចខ្ទីទ្រព្យសម្បត្តិមួយចំនួន ដែលបញ្ហានេះត្រូវបានម្ចាស់ផ្ទះសារភាពថា អាចបណ្តាលមកពីគាត់ដាក់សាកថ្មពិលទុកចោលយូរពេក ទើបអាចផ្ទុះនិងបង្កជាភ្លើងបែបនេះ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២១ នៅវេលាម៉ោង ១ និង ៤០ នាទី រសៀល ស្ថិតនៅចំណុចក្រុមទី ០៧ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ឯក គឹម ប៊ុនធឿន នាយការិយាល័យបង្ការ ពន្លត់អគ្គិភ័យ បានបញ្ជាក់ថា ករណីនេះបណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង (ឆេះទាំងស្រុង ០១ខ្នង,ឆេះរោល ០១ខ្នង) គឺ១.ឆេះផ្ទះទំហំ ៣មx៤ម (ឆេះទាំងស្រុង) ធ្វើពីឈើប្រក់ស័ង្កសី របស់ម្ចាស់ឈ្មោះ សំ ឈឿន ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ សរុបគិតជាទឹកប្រាក់អស់ប្រហែល ១,០០០ ដុល្លារ ( មួយពាន់ដុល្លារ) មូលហេតុ៖ បណ្តាលមកពីការធ្វេសប្រហែស(សាកថ្មពិលទុកចោលម្ចាស់មិននៅផ្ទះ)។ ២. ឆេះផ្ទះទំហំ ៣.៥មx ១៣ម(ឆេះរោលផ្នែកខាងក្រោយ) ធ្វើពីថ្មក្រោម ដំបូលប្រក់ស័ង្កសី របស់ម្ចាស់ឈ្មោះ ពេជ្រ សុភក្រ័ ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅក្នុងភូមិ សង្កាត់កើតហេតុខាងលើសម្ភារៈ ខូចខាតសរុបគិតជាទឹកប្រាក់អស់ប្រហែល ១,៥០០ ដុល្លារ(មួយពាន់ប្រាំរយដុល្លារ)។



ភ្លាមៗនោះ កម្លាំងការិយាល័យបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០៣គ្រឿង ដើម្បីបាញ់ការពារនិងទប់ស្កាត់កុំឲ្យរាលដាលទៅផ្ទះដទៃ ដោយគ្រប់គ្រងសភាពការណ៍បាននៅវេលាម៉ោង ២ និង ២០នាទីរសៀល នាថ្ងៃ ខែ ឆ្នាំដដែល៕
អត្ថបទ៖ សោ និយមរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ