សន្តិសុខសង្គម
ឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះផ្ទះពលរដ្ឋមួយខ្នងអស់ទាំងស្រុង នៅស្រុកពួក
ផ្ទះពលរដ្ឋមួយខ្នង ធ្វើពីឈើលើថ្មក្រោម ត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនី។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១៥ និង ៤៥ នាទី កាលពីថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២១ ស្ថិតចំណុចភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យនេះបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិដូចជា ផ្ទះ១ខ្នង ទំហំ ៦ម៉ែត្រ x ៧ម៉ែត្រ សង់ពីឈើលើថ្មក្រោម ជញ្ជាំងក្ដារ ប្រក់ក្បឿង(ខូចខាត អស់ទាំងស្រុង)។ទ្រព្យសម្បត្តិក្នុងផ្ទះ ឆេះខ្សែកមាស ទម្ងន់ ៥ជី ខ្សែដៃមាសទំនន់ ៥ជី ចិញ្ចៀនមាស ទម្ងន់ ២ជីប្រាក់ខ្មែរ ៤០,០០០០រៀល ទូរឈើ ចំនួន០២, ស្រូវ ១៣ការុង និងសម្ភារៈប្រើប្រាស់ មួយចំនួនផ្សេងទៀត។ ម្ចាស់ផ្ទះឈ្មោះ តន់ ធី ភេទស្រី អាយុ ៦៣ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ទើបបណ្តាលឲ្យឆេះ។ សមត្ថកិច្ចបញ្ជាក់ទៀតថា ករណីនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការស្រុកពួកចំនួន ១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ទើបរត់ទាំងស្រុង តែមិនបណ្តាលឲ្យប៉ះពាល់ដល់ជីវិតមនុស្ស និងសត្វទេ៕
អត្ថបទ៖ កុសល
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់