សន្តិសុខសង្គម
អាជ្ញាធរណែនាំទីតាំងលក់គ្រឿងសមុទ្រ កុំឲ្យមានទឹកកខ្វក់ហូរមកលើផ្លូវ
លោក អ៊ុង រ៉ូន ចៅរងទី ១ សង្កាត់និរោធ បានដឹកនាំក្រុមការងារចុះណែនាំដល់ម្ចាស់ទីតាំងលក់គ្រឿងសមុទ្រយីហោ អាណាចក្រគ្រឿងសមុទ្រ ដែលបង្ហូរទឹកកខ្វក់មកលើផ្លូវ បង្កឲ្យមានក្លិនស្អុយប៉ះពាល់ដល់បរិស្ថានទៀតផង។

យោងតាមប្រភពលោក អ៊ុង រ៉ូន ចៅរងទី ១ សង្កាត់និរោធបានឲ្យដឹងថា នេះជាលើកទី ២ បើគិតត្រឹមថ្ងៃទី ១០ ខែធ្នូ ដែលរូបលោកផ្ទាល់បានដឹកនាំក្រុមការងារចុះណែនាំដល់ម្ចាស់ទីតាំងលក់គ្រឿងសមុទ្រ យីហោ អាណាចក្រគ្រឿងសមុទ្រ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១ ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលនៅតែចចេសបង្ហូរទឹកកខ្វក់មកលើផ្លូវបង្កឲ្យជះក្លិនស្អុយប៉ះពាល់ដល់បរិស្ថានខ្លាំងណាស់។



លើសពីនោះ ទីតាំងនេះអាជ្ញាធរបានចុះមកណែនាំឲ្យធ្វើកិច្ចសន្យាមួយលើក មកឲ្យបញ្ឈប់ការបង្ហូរទឹកកខ្វក់មកលើផ្លូវ ប៉ុន្តែម្ចាស់ទីតាំងមិនព្រមគោរពតាមកិច្ចសន្យាសោះ។ អ្វីដែលប៉ះពាល់ដល់បរិស្ថាន គឺជាផ្លូវជាតិដ៏សំខាន់គួរតែម្ចាស់ទីតាំង ចូលរួមកែលំអរទីតាំងអាជីវកម្មរបស់ខ្លួន បើសិនជាមិនព្រមស្តាប់តាមការណែនាំ គឺអាជ្ញាធរនិងចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ នរា

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?