Connect with us

សន្តិសុខសង្គម

ឆ្លងចរន្តអគិ្គសនីឆាបឆេះផ្ទះប្រជាពលរដ្ឋជាន់ទី២ ផ្អើលទាំងព្រឹក នៅបុរីពិភពថ្មី ខណ្ឌសែនសុខ

បានផុស

នៅ

ភ្ញាក់ផ្អើលទាំងព្រឹក នៅបុរីពិភពថ្មី ខណ្ឌសែនសុខ ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅជាន់ទី២ កាលពីវេលា ៦ និង ៥០ នាទី ជាសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់។ករណីអគ្គិភ័យនេះ បានកើតឡើងថ្ងៃ​ទី​ ១១​ ខែធ្នូ ឆ្នាំ​ ២០២១ ស្ថិត​ចំណុច ផ្ទះល្វែង​ក្នុង​បុរី ពិភពថ្មី តាម​បណ្តោយ​ផ្លូវ​លេខ ​72P ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សាក្សី​នៅកន្លែងកើតហេតុបាន​ឲ្យ​ដឹងថា​​ឃើញ​មាន​ផ្សែង​ហ៊ុយ​ខ្មៅ​ចេញពី​ជាន់​ដំបូលផ្ទះ រួច​បង្ក​ជា​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ក៏បាន​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ទាក់​ទៅ​អាជ្ញាធរ​ការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​ដើម្បី​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍​។ ម្ចាស់ផ្ទះ​ឈ្មោះ ចំរើន​រា​ជ្ស កញ្ញា ភេទ​ស្រី អាយុ​ ៣៨ ឆ្នាំ ស្នាក់នៅ​ផ្ទះកើតហេតុ មុខរបរ លក់ដូរ​។​

​ក្រោយ​ទទួលបាន​ព័ត៌មាន​ភ្លាម រថយន្ត​ពន្លត់​អគ្គិភ័យ​មកដល់​ទីតាំង​កើតហេតុ​ចំនួន​០៧​គ្រឿង ​ដើម្បី​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់ ដោយ​ប្រើប្រាស់​រថយន្ត​អស់​ចំនួន​ ០៣​ គ្រឿង​ទើប​រលត់​ជា​ស្ថាពរ​។ ក្នុង​ហេតុការណ៍​នេះ​ បណ្ដាល​ឲ្យ​ប្រភេទ​សំណង់​ថ្ម​ទំហំ​ ៤ ​ម៉ែត្រ គុណ​ ១៥​ ម៉ែត្រ ខូចខាត​សម្ភារៈ​ឆេះ​ដំបូល​ជ័រ​គ្រប​ម៉ូតូ​អស់​មួយចំនួន មូលហេតុ បណ្ដាលមកពី​ឆ្លង​ចរន្ត​អ​គិ្គ​ស​នី​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

Sokha Hotels

ព័ត៌មានពេញនិយម