សន្តិសុខសង្គម
ផ្ទុះអាវុធក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន បណ្ដាលឲ្យជនជាតិចិនម្នាក់ស្លាប់
យោងតាមរបាយការណ៍របស់កម្លាំងស្នាក់ការសន្តិសុខ៤០២ កាលពីវេលាម៉ោង០១និង៣០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅចំណុច គីឡូម៉ែត្រលេខ១៣៨លើផ្លូវជាតិលេខ០៤ ស្ថិតក្នុងភូមិបឹងត្រាច ឃុំចម្ការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណីផ្ទុះអាវុធមួយបណ្ដាលឲ្យជនសង្ស័យជាជនជាតិចិនម្នាក់ស្លាប់ ក្នុងប្រតិបត្តការបង្ក្រាបគ្រឿងញៀន។

តាមប្រភពផ្តល់ពណ៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបញ្ជាក់ថា មានរថយន្តសមត្ថកិច្ច នគរបាលជាច្រើនគ្រឿង បានធ្វើការដេញបង្ក្រាប(សង្ស័យជាករណីបង្ក្រាបគ្រឿងញៀន) ដឹកនាំបង្ក្រាបដោយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសគ្រឿងញៀន នៃក្រសួងមហាផ្ទៃ នៅលើផ្លូវជាតិលេខ០៤ ក្នុងទិសដៅពីភ្នំពេញ ទៅខេត្តព្រះសីហនុ ទៅលើរថយន្តចំនួន០២គ្រឿងម៉ាក ស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ 5899 បើកបរដោយជនជាតិចិន ភេទប្រុស មិនស្គាល់អត្តសញ្ញាណ មានដឹកទំនិញចំនួន៧៤បាវ (សង្ស័យគ្រឿងញៀន)។ និងរថយន្តម៉ាក ធុនដ្រា ពណ៌ស ពាក់ស្លាកលេខ 2D9929 បើកបរដោយជនជាតិចិន មិនស្គាល់អត្តសញ្ញាណ។

ក្នុងប្រតិបត្តិការបង្ក្រាបនេះ បណ្តាលអោយអ្នកបើកបររថយន្តម៉ាក ធុនដ្រា ជនជាតិចិនម្នាក់ ភេទប្រុស បានស្លាប់ដោយត្រូវគ្រាប់កាំភ្លើង ក្នុងពេលកម្លាំងបើកប្រតិបត្តិការ។ ជនសង្ស័យនិងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅស្នងការនគរបាលខេត្តព្រះសីហនុ៕




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ