Connect with us

សន្តិសុខសង្គម

ដេញកាប់យុវជន២នាក់ប្លន់យកស្លាកលេខម៉ូតូតែមិនបានសម្រេច

បានផុស

នៅ

ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ជិត​២០​នាក់ ជិះ​ម៉ូតូ​ជិត១០​គ្រឿង​បាន​ដេញ​វាយ​យុវជន​ពីរ​នាក់​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ភ័យ​ស្លន់ស្លោផ្តួល​ម៉ូតូ​ចោល​រត់​ឲ្យ​គេ​ជួយ ហើយ​ជនសង្ស័យ​បាន​កាច់​យក​ស្លាក​លេខ​ម៉ូតូ តែ​មិនបាន​សម្រេច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ស​ម​ត្ថកិច្ច​ចុះ​អន្តរាគមន៍​កាលពី​វេលា​ម៉ោង​១ និង​១៥ នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៣ ខែធ្នូ ​ឆ្នាំ២០២១ នៅ​ចំណុច​មុខដេប៉ូប្រេងឥន្ធនៈ​សូគីម៉ិច តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការរៀបរាប់​ពី​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា​ មុន​កើតហេតុ​រូបគេ​ជិះ​ម៉ូតូ​និច​មួយគ្រឿង​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FV-5820​ទើបនឹង​ចេញមក​ពី​លេង​បាល់ គោលបំណង​ត្រឡប់​ទៅ​កន្លែង​ស្នាក់នៅ​ម្ដុំ​ចោមចៅ ដោយ​ធ្វើដំណើរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មួយក្រុម​ជិះ​ម៉ូតូ​ជិត១០គ្រឿង​ប្រដាប់​ដោយ​ខ្សែក្រវាត់​ដំបង​និង​ដាវ​បាន​ជិះ​ដេញ​វាយ​រូបគេ ធ្វើ​ឲ្យ​រូបគេ​ភ័យ​ស្លន់ស្លោ ផ្តួល​ម៉ូតូ​រត់​យករួចខ្លួន​ហើយ​ស្រែក​អោយគេ​ជួយ ភ្លាមនោះ​ក្រុម​ជនសង្ស័យ​បាន​កាច់​ស្លាក​លេខ​ម៉ូតូ​ជនរងគ្រោះ​តែ​មិនបាន​សម្រេច​ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល រួច​ក្រុម​ជនសង្ស័យ​ទាំងនោះ​បាននាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់អស់​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ដល់​បាន​នាំ​ជនរងគ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា ​ដើម្បីងាយ​ស្រួល​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រកមុខ​ជនសង្ស័យ​យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​៕

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

​​ អ្នកតវ៉ា​​ជិត​៩០​នាក់​ត្រូវឃុំខ្លួន ខណៈ​​​លោក Yoon យល់​ព្រម​ចូលសវនា​​តុលាការធម្មនុញ្ញ

កីឡា១ ម៉ោង មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម២ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម