សន្តិសុខសង្គម
ចាប់រថយន្ដដឹកសាច់គោបង្កកពីវៀតណាមចូលកម្ពុជា ៣ពាន់គីឡូ គ្មានលិខិតអនុញ្ញាត
កម្លាំងជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ សហការណ៍ជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាល សាខា (កបប)ខេត្ត ចាប់ឃាត់រថយន្ដមួយគ្រឿងដែលលួចដឹកសាច់គោបង្កកពីប្រទេសវៀតណាម ចូលមកកម្ពុជា សរុប៣ពាន់គីឡូក្រាម ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

ក្នុងប្រតិបត្តិការឃាត់រថយន្ដលួចដឹកសាច់គោបង្កកនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។
តាមរបាយការណ៍បានបញ្ជាក់ថា រថយន្ដដែលលួចដឹកសាច់គោបង្កកឆ្លងប្រទេសនេះម៉ាកSangyong Istana ពណ៌ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥កៅអី ពាក់ស្លាកលេខភ្នំពេញ២H-៣៦៨០ ដឹកសាច់គោបង្កក០២ប្រភេទមានម៉ាកAlammar វេចខ្ចប់ដាក់ក្នុងកេសក្រដាសចំនួន៧៥កេស ស្មើនឹង១៥០០គីឡូក្រាម និងម៉ាកBlack gold វេចខ្ចប់ដាក់ក្នុងកេសក្រដាសចំនួន៧៥កេស ស្មើនឹង១៥០០គីឡូក្រាម ដោយនាំចូលមកពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា តាមច្រកភ្នំឌិន ស្រុកគិរីវង់ ខេត្តតាកែវ បម្រុងយកទៅចែកចាយនៅរាជធានីភ្នំពេញ (តាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកសាច់គោបង្កក) ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

ក្រោយចាប់ឃាត់រថយន្ដនេះ កម្លាំងជំនាញបាននាំយកបទល្មើស និងវត្ថុតាងទាំងនោះទៅរក្សាទុកនៅស្នងការនគរបាលខេត្តកណ្ដាល ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ