Connect with us

សន្តិសុខសង្គម

ខឹងប្រពន្ធទៅផឹកស្រាផ្ទះបងប្អូន កើតភ្លើងប្រចណ្ឌដុតផ្ទះឆេះខ្ទេច

បានផុស

នៅ

ដោយសារភ្លើង​ប្រចណ្ឌ​ ធ្វើ​ឲ្យ​បុរស​ជា​ប្តី​ប្រើ​អំពើហិង្សា​រហូត​ឈានទៅដល់​ដុត​ផ្ទះ​ខ្លួនឯង បណ្តាលអោយ​ខូចខាត​ទាំងស្រុង ។​

ហេតុការណ៍​ខាងលើនេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង២២​និង​១០​នាទី នៅ​ត្រង់ចំណុច​ចុង​អូ​ប្រង់ ស្ថិតនៅ​ក្នុងភូមិ​ស្រែ​ហ៊ុយ ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងករណីអគ្គិភ័យនេះធ្វើឲ្យខូចខាតផ្ទះ​ទំហំ​៥​ម៉ែត្រ​× ៦​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់ស័ង្កសី​ចំនួន​០១​ខ្នង​, ស្រូវ៣៥​បេ និង​សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ​មួយចំនួនទៀត ។​

ជនបង្ក​ជា​ប្តី​មានឈ្មោះ ក្លឹង ស៊ី អាយុ​២៥​ឆ្នាំ ជនជាតិ​ព្នង និង​ប្រពន្ធ​ឈ្មោះ ថាំ បឺ​ប អាយុ២៣​ឆ្នាំ ជនជាតិ​ព្នង មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ស្រែ​ហ៊ុយ ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។​

សមត្ថកិច្ច​បាន​បញ្ជាក់ថា មូលហេតុ​នៃ​ការដុត​ផ្ទះ​ខាងលើនេះ បណ្តា​លមកពី​ភ្លើង​ប្រចណ្ឌ​ប្រពន្ធ​ដោយសារ​ទៅ​ផឹកស្រា​នៅផ្ទះ​បងប្អូន ពេល​ប្តី​បបួល​មក​ផ្ទះ​វិញ​ប្រពន្ធ​មិន​ព្រម​មក ទើប​កើតជា​ភ្លើង​ប្រចណ្ឌ​បង្ក​ជា​អំពើហិង្សា​ឈានទៅ​ដុត​ផ្ទះ​ខ្លួនឯង​តែម្តង ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម